ក្រុមការពារតំណែងជើងឯក Paris Saint Germain បានយកឈ្នះក្រុមភ្ញៀវអង់គ្លេសតោខៀវ Chelsea ៥-២ ក្នុងជំនួបជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅទីក្រុងប៉ារីស។ កំហុសរបស់អ្នកចាំទីដៃទីពីរ Chelsea, Filip Jorgensen បានធ្វើឱ្យការប្រកួតក្រឡាប់ចាក់បន្ទាប់ពីក្រុមទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា។ Bradley Barcola បើកការនាំមុខឱ្យ PSG នៅនាទីទី ១០ តែ...
ប្រេង និងឧស្ម័នធម្មជាតិ គឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងសេដ្ឋកិច្ចនយោបាយពិភពលោក។ចាប់តាំងពីដើមសតវត្សរ៍ទី២០មក ធនធានថាមពលបានកំណត់រចនាសម្ព័ន្ធអំណាចអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច យុទ្ធសាស្ត្រយោធា និងពាណិជ្ជកម្មសកល។ បណ្តាប្រទេសដែលមានទុនបម្រុងអ៊ីដ្រូកាបូនច្រើន ច្រើនតែមានឥទ្ធិពលភូមិសាស្ត្រនយោបាយយ៉ាងសំខាន់ ខណៈដែលបណ្តាប្រទេសនាំចូលថាមពលយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ ប្រព័ន្ធថាមពលសកលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងស្ថិរភាពភូមិសាស្ត្រនយោបាយ។ ជម្លោះនៅក្នុងតំបន់ផលិតប្រេងសំខាន់ៗ ជាពិសេសមជ្ឈិមបូព៌ា ធ្លាប់នាំឱ្យមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ។សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវថាមពលតាមសមុទ្រ ដូចជាច្រកសមុទ្រ ហ័រមូស (Strait of Hormuz) ដែលប្រហែល១/៥(មួយភាគប្រាំ)នៃការផ្គត់ផ្គង់ប្រេងពិភពលោកឆ្លងកាត់ បង្ហាញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធថាមពល និងភូមិសាស្ត្រមានឥទ្ធិពលលើនយោបាយអន្តរជាតិ។ ការវិភាគនេ៖ ពិនិត្យមើលការវិវត្តន៍ជាប្រវត្តិសាស្ត្រនៃផលិតកម្ម តម្លៃប្រេងនិងសក្ដានុពលភូមិសាស្ត្រនយោបាយ...
អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ នៅរាជធានីភ្នំពេញ និងសហជីព អរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការកើនឡើងតម្លៃប្រេងជាបន្តបន្ទាប់នៅកម្ពុជា ដូចជាការទប់ស្កាត់ការកំណត់ថ្លៃលក់ប្រេង និងតែងតែបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈជាដើម ខណៈបច្ចុប្បន្នវិបត្តិនេះមិនទាន់បង្កផលប៉ះពាល់ដល់រោងចក្រ និងកម្មករទេ ប៉ុន្ដែបើសិនបន្ដអូសបន្លាយយូរជាងនេះក៏អាចបង្កផលប៉ះពាល់ដែរ។ លោក ថុន វ៉ាន់ថា អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅរាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១២ ខែមីនានេះថា បញ្ហាវិបត្តិដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដោយសារតែជម្លោះមជ្ឈិមបូព៌ា រលកនៃផលប៉ះពាល់បានបង្ហាញឱ្យឃើញថា ការហក់ឡើងនៃតម្លៃប្រេងក្នុងពេលនេះ ទោះបីជាមិនទាន់ជួបបញ្ហាប្រឈមច្រើនក្តីក្នុងពេលនេះ ប៉ុន្តែប្រសិនបើរយៈពេលយូរជាងនេះ ហើយតម្លៃប្រេងនៅតែបន្តកើនឡើងក៏នឹងជំរុញឱ្យការចំណាយថ្លៃដឹកជញ្ជូនកើនឡើង ទាំងវត្ថុធាតុដើមដែលត្រូវនាំចូល និងថ្លៃដឹកជញ្ជូនផលិតផលដែលសម្រេច...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុង«សិក្ខាសាលាស្តីពីភាពធន់ និងកាលានុវត្តភាព នៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅថ្ងៃទី១២មីនានេះថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចរចាដំឡើងកម្រិតព្រមព្រៀងពាណិជ្ជកម្ម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្របខណ្ឌអាស៊ាន និងជាមួយដៃគូអាស៊ាន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា នាព្រឹកនេះថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល នៅតែបន្តបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និង ពិភពលោក ស្របតាមចក្ខុវិស័យ និងអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»...
ក្រុមបាល់ទាត់ន័រវេស Bodo/Glimt នៅតែបន្តបង្កភាពភ្ញាក់ផ្អើលរបស់ខ្លួននៅអឺរ៉ុបក្រោយយកឈ្នះក្រុមភ្ញៀវ Sporting ៣-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។ នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Bodo/Glimt ដែលទើបបង្ហាញខ្លួនលើកដំបូងនៅ Champions League នេះ។ Bodo/Glimt លេងមិនឈ្នះការប្រកួត ៦ ប្រកួតដំបូងនៅវគ្គវិលជុំ មុនពេលឈ្នះពីរប្រកួតចុងក្រោយលើ Manchester City...
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បណ្តារោងចក្រនៅកម្ពុជា ពុំទាន់រងផលប៉ះពាល់រហូតដល់បិទ ឬផ្អាកខ្សែច្រវ៉ាក់ផលិតកម្មនៅឡើយទេ ដោយសារ ផលរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នលើទីផ្សារសកលពីសង្គ្រាមតំបន់មជ្ឈឹមបូព៌ា។ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាព្រឹកនេះថា រហូតមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ ហើយរដ្ឋបាលក្រុង-ស្រុក ត្រូវសហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ទៅតាមការកំណត់នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ...
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ បានរៀបចំវេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រយៈពេលមួយថ្ងៃពេញ ដោយនាំយកក្រុមហ៊ុនធំៗ និងឱកាសការងារ ៩១៩ កន្លែង ទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ វេទិកាការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់...
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ចំពោះការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។...
មន្ត្រីជំនាញបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើស និងអាស្រ័យទៅលើបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត។ ហើយការបង្កើតច្បាប់នេះ គឺស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។ លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនានេះថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។ ហេតុនេះទាមទារឲ្យបង្កើតច្បាប់ដែលតាមទាន់ជាមួយនឹងបទល្មើសទាំងអស់នេះដើម្បីដាក់ទោសជនល្មើស។ ហើយនៅក្នុងច្បាប់នេះ ក៏បានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តផងដែរ។ ប៉ុន្តែទោសបញ្ញត្តិជាក់ស្តែង ធម្មតាការដាក់ទោស គឺមានច្រើន និងអាស្រ័យទៅលើបទល្មើស ហើយវាអាចមានស្ថានទម្ងន់នៃបទល្មើស...