សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ចំពោះការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។...
មន្ត្រីជំនាញបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើស និងអាស្រ័យទៅលើបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត។ ហើយការបង្កើតច្បាប់នេះ គឺស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។ លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែមីនានេះថា សេចក្តីព្រាងច្បាប់ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងស្របជាមួយនឹងស្មារតីនៃអនុសញ្ញាអន្តរជាតិដែលកម្ពុជាទើបតែចុះហត្ថលេខារួច និងតាមឲ្យទាន់បទល្មើសបច្ចេកវិទ្យាដែលបានកើតឡើងនាពេលបច្ចុប្បន្នមិនថាកម្ពុជា ឬក៏ប្រទេសផ្សេងទៀតនៅទូទាំងសកលលោកទេ។ ហេតុនេះទាមទារឲ្យបង្កើតច្បាប់ដែលតាមទាន់ជាមួយនឹងបទល្មើសទាំងអស់នេះដើម្បីដាក់ទោសជនល្មើស។ ហើយនៅក្នុងច្បាប់នេះ ក៏បានកំណត់អំពីទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តផងដែរ។ ប៉ុន្តែទោសបញ្ញត្តិជាក់ស្តែង ធម្មតាការដាក់ទោស គឺមានច្រើន និងអាស្រ័យទៅលើបទល្មើស ហើយវាអាចមានស្ថានទម្ងន់នៃបទល្មើស...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តបេសកកម្មការទូតសម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះថា ការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូណភាពទឹកដី...
រយៈពេល៥ឆ្នាំចុងក្រោយនេះកម្ពុជា បានបង្កើនចំនួនស្ថានីយទូរស័ព្ទចល័ត បានប្រមាណ ៥,៤៦០ ស្ថានីយ៍ កើនឡើងប្រមាណ ៣៩% បន្ថែមនៃស្ថានីយចាស់ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្គម។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានថ្លែងសន្ទករថា ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាព្រឹកនេះថា...
ភ្នំពេញ៖ អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង...
រដ្ឋបាលខេត្តសៀមរាប សហការគ្នាជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប សហគមន៍ភូមិវត្តបូព៌ និងវិស័យឯកជននៅក្នុងខេត្ត គ្រោងនឹងរៀបចំតាំងពិព័រណ៍ផលិតផលទេសចរណ៍បៃតង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងក្នុងក្រុងសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មនានាដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជីវ រដ្ឋា អធិការបតីរងប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា ពិព័រណ៍នេះនឹងបង្ហាញពីផលិតផលទេសចរណ៍បៃតងដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រុងស្រុកទាំង១៣...
បច្ចុប្បន្ន បារាយណ៍នាគព័ន្ធ កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាសម្រស់ថ្ងៃរះ និងថ្ងៃលិច។ នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អៅបានជះចាំងប៉ប្រះផ្ទៃទឹកបារាយណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាឥតជិនណាយ។ បារាយណ៍ជយតដាក (បារាយណ៍ខាងជើង) ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជិតមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែបារាយណ៍ដែលមានបណ្តោយ ៣,៦០០ ម៉ែត្រ និងទទឹង ៩៣០ ម៉ែត្រនេះ នៅតែរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន។ បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី ក៏ដូចជាជួយទ្រទ្រង់ដល់ប្រព័ន្ធទឹកក្នុងតំបន់អង្គរធំ ប្រាសាទនាគព័ន្ធ និងប្រាសាទព្រះខ័នផងដែរ៕...
ភ្នំពេញ៖ តាមការអញ្ជើញរបស់ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់១១ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមចំពោះ...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ស្ត្រីកម្ពុជាកំពុងរងគ្រោះ និងឈឺចាប់ដោយសារសង្គ្រាមឈ្លានពាន ហើយសូមអំពាវនាវទៅកាន់អន្តរជាតិ អន្តរាគមន៍ជួយដល់កម្ពុជាមានសុខសន្តិភាព ។ ក្នុងពិធីអបអររំលឹកខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា ក្នុងបរិបទថ្មីនេះ ការពង្រឹងទំនាក់ទំនងរវាងសាលារៀន បណ្ណាល័យ អ្នកនិពន្ធ និងអ្នកអាន គឺជាកត្តាចាំបាច់បំផុត ព្រោះថាមានអ្នកអាន ទើបមានអ្នកនិពន្ធ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរ ទិវាជាតិអំណានលើកទី១១ ដែលបានរៀបចំឡើង ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ...