សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ជាថវិកានិងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆាមពាននិងស្វាមី ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិ មហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកជំទាវឧកញ៉ា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិក្នុងសា្មរតីមហាគ្រួសារខ្មែរ...
វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦នេះ តាមរយៈពង្រីក និងពង្រីកចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋានគ្រឹះឈានទៅអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែខ្លាំងក្លា សម្រាប់ទីផ្សារប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ដើម្បី ចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ច។ វិស័យឯកជនក្នុងឆ្នាំ២០២៦នេះ នឹងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗ តាមរយៈរៀបចំវេទិកាជំនួបអាជីវកម្ម ផ្គូផ្គង ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងជាដៃគូរ ការទាក់ទាញវិនិយោគ និងការធ្វើពាណិជ្ជកម្មជំរុញការនាំចេញជាដើម ដើម្បីចូលរួមក្នុងចលនាសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សហគ្រិនក្នុងស្រុក ការពង្រីង និងពង្រីក ចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការគ្រប់គ្រងនៅក្នុងផែនការសកម្មភាពអាជីវកម្ម...
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានសរសេរវិចារណកថាមួយពាក់ព័ន្ធនឹង សង្គ្រាម និងបរិស្ថាន ដោយបានសង្គត់ធ្ងន់ថា សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន, បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងទីជម្រកធម្មជាតិ, ការបំពុលដី អាកាស ទឹក និងសំឡេង, ការធ្វើអាជីវកម្ម និងការរំលោភបំពានធនធានធម្មជាតិ, ផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះ, ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព។ ឯកឧត្តមបានលើកឡើងថា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជានីតិកាលទី៧...
ឧត្តរមានជ័យ៖ «កសិដ្ឋានកសិកម្មជនភៀសសឹក» ជាការដាក់ឈ្មោះឱ្យពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមគំនិតផ្តួចផ្តើម គិតគូរ និងដាក់ផែនការឱ្យអនុវត្តស្របតាមទស្សនៈវិស័យវែងឆ្ងាយរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាចំណែកដ៏សំខាន់មួយក្នុងការទ្រទ្រង់ការផ្គត់ផ្គង់ស្បៀងនៅមូលដ្ឋានផ្ទាល់ដល់ជំរំជនភៀសសឹក។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តឧត្តរមានជ័យ។ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក៏ដូចជាទីតាំងជំរំដទៃទៀតនៅក្នុងខេត្តឧត្តរមានជ័យ បានរៀបចំទីតាំងដីជិត ៣ហិកតា...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា គិតមក ដល់ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយមិនមានការផ្ទុះអាវុធកើតឡើងទៀតនោះឡើយ ប៉ុន្តែកងកម្លាំងកម្ពុជា បន្តឈរជើងក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាស្ថានការណ៍ជួរមុខស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ មិនមានការផ្ទុះអាវុធកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃទៀតនោះ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ...
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងបានរម្លឹកថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបានដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា– ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វើឲ្យយើងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ លោកជំទាវបន្តថា...
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានចំនួន ១ ៥០០លានដុល្លារ មានការកើនឡើង ២៧ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លាន ២ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ...
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកជាង ១០ម៉ឺននាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានជាង ៤០ម៉ឺននាក់ ក្នុងនោះស្រី្តជាង ២១ នាក់ និងកុមារជាង ១៣ ម៉ឺននាក់។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា មកទល់ពេលនេះកម្ពុជា និងថៃ បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ...
ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ពាន់ប៊ីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា ចេញព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយបានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥,...