បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំពិភាក្សារៀបចំផែនការធានាប្រភពទឹកដែលចាំបាច់ សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខាន ដល់ការផ្គត់ផ្គង់ទឹកស្អាតនៅចុងរដូវប្រាំងខាងមុខ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការធានាប្រភពទឹក ដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញបញ្ហាទឹកស្អាតនេះ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករានេះថា គិតត្រឹមពេលនេះ គឺមានរយៈពេលជាង៤ខែមកហើយលើការងារការដ្ឋានប្រឡាយបឹងត្របែក ខណៈការស្ថាបនារៀបចំប្រព័ន្ធបណ្ដាញប្រឡាយ លូ សម្រេចបានជាង ៦០% នឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងបញ្ជាក់ថា ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលអោយក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ...
កម្ពុជានិងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម ដើម្បីសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមក និងជាការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព កិច្ចការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញា សិង្ហបុរី (IPOS) នៅសប្តាហ៍កន្លងមក នេះ បានចុះហត្ថលេខា បន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម, ពិធីចុះហត្ថ- លេខានេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ, នេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យ...
Mostbet Apostas Desportivas Electronic Casino Online Site Oficial No País E Do Mundo Obter Bônus 1600 R$ Entar Content Mostbet Código Promocional 2025″ “[newline]bônus E Promoções...
បាត់ដំបង៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។ ក្រោយពេលសាងសង់រួចគម្រោងនេះ...
វៀងចន្ទន៍៖ រសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមារញឹក...
សៀមរាប៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ថែមទាំងនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ ខណៈកម្មវិធីផ្តល់ដីនេះនឹងចាប់ផ្តើមអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅនោះ។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ មានគោលបំណងជាច្រើនដោយក្នុងនោះ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសអំពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដើម្បីផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ ដោយចាប់ផ្ដើមអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។ តាមរយៈសារវីដេអូពិសេសផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិកាលពីយប់មិញនេះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ គឺមានគោលបំណង ៣ ដែលអាទិភាពធំទីមួយ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន...