មណ្ឌលគិរី ៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា...
ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MHត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងបានរងការខូចខាតរួមជាមួយសម្ភារៈមួយចំនួនទៀត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នៅចំណុចយានដ្ឋានអឹមអេចMH ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយស្នងការនគបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍។ ភ្លាមៗនោះ នគរបាលបានបញ្ជេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ។ តាមនគរបាលឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាតពុំបណ្ដាលឱ្យឆេះរាដាទៅរថយន្តផ្សេងៗទៀតឡើយ។ តាមម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថាអគ្គីភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ របស់រថយន្ត ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវពីមូលហេតុពិតប្រាកដ នៅពេលក្រោយ៕ អត្ថបទ៖ កុម្ភះ
ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៣ ឆ្នាំ២០២៤ អាណត្តិទី២ ដែលដឹកនាំដោយលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង, នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ៣- សំណើសុំពិនិត្យសេវាមួយចំនួន ៤-...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មណ្ឌលសុខភាព អូរអំបិល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានរៀបចំបេីកយុទ្ធនាការ ស្តីពីការផ្តល់បន្ថែមថ្នាំបង្ការជម្ងឺកញ្ជ្រឹល ស្អូច ដល់កុមារអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។ លោក គុណ ណាវុធ ប្រធាន OD សិរីសោភ័ណ...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើងជាលើកទី៣០៣ ស្មើនឹង១០៣៣ចំណងជើងព្រះធម៌។ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការយ៉ាងរលូន...
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបានបាក់ស្រុត កាលពីជាង១ខែមុននោះ បានជួសជុស ស្ថាបនាឡើងវិញបានជាច្រើនភាគរយហើយ ដើម្បីជំរុញអោយការជួសជុស និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាពស្របតាមស្តង់ដាបច្ចេកទេសនោះនាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាននេះ ដើម្បីពន្លឿនការជួសជុល និងបានណែនាំអោយក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារនេះអោយបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់បានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមចំនួន ៤៥០នាក់ នៅទីស្តីការក្រសួង។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រោយចប់ពិធីថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្រសួងនឹងមានការកែសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់មានផាសុកភាព...
នាព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ បានបើកសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣ រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹទ្ធសភានីតិកាលទី៥ បានបន្តនិរន្តរភាព...
ក្នុងអង្គសន្និបាតមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានណែនាំដល់មន្រ្តីសុរិយោដីខេត្តឧត្ដរមានជ័យ ទាំងអស់ត្រូវខិតខំបំពេញការងារជំនាញ និងសហការជាមួយមន្រ្តីមូលដ្ឋានឲ្យបានល្អ ដើម្បីរួមគ្នា ដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ឲ្យបានលឿន និងឆាប់រហ័ស ដើម្បីសម្រេចការងារការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ឲ្យបានចប់សព្វគ្រប់ ទៅតាមផែនការ ដែលបានកំណត់ នៅឆ្នាំ២០២៥ នេះផងដែរ។ ឯកឧត្តម សេង ថាវី អនុរដ្ឋលេខាធិការក្រសួងរៀបំដែនដី និងនគរូបនីយកម្មសំណង់ និងសុរិយោដី ថ្លែងបែបនេះ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើសទិសដៅការងារឆ្នាំ២០២៥របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តឧត្តរមានជ័យ នាថ្ងៃទី៣១ ខែតុលា...
ឯកឧត្តមវ៉ាងវិនពិន( Wang Wenbin) ឯកអគ្គរដ្ឋ ទូតចិនប្រចាំកម្ពុជា បានបន្តអះអាងថា តាងនាមជាមិត្តដែកថែប និងជាបងប្អូន ប្រទេសចិន ប្រកាសបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារបោសសម្អាតមីន រហូតដល់កម្ពុជាប្រកាសអស់មីន។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានប្រកាសបែបនេះនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងខណៈ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ...