មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោលពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting,...
បណ្តាមេដឹកនាំគណបក្សនយោបាយមួយចំនួន លើកឡើងថា ការបំភ្លឺជុំវិញស្ថានភាពព្រំដែនដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ជាការបង្ហាញរឹតតែច្បាស់នៃអត្ថប្រយោជន៍បង្គោលព្រំដែនរបស់កម្ពុជា។ ស្របពេលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងអញ្ជើញធ្វើបទបង្ហាញជូនប្រតិភូគណបក្សនយោបាលដែលជាសមាជិកនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ មានមេដឹកនាំគណបក្សនយោបាយមួយចំនួនក្នុងចំណោមសមាជិកទាំង២៨គណបក្សនយោបាយ បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយពិតមានការពេញចិត្តចំពោះការបន្តបង្ហាញពីភាពពិត និងអត្ថប្រយោជន៍នៃស្ថានភាពតាមក្រវាត់ព្រំដែន ជាពិសេសបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ ក្នុងនោះ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ...
អ្នកជំនាញហិរញ្ញវត្ថុ ថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តរក្សាស្ថិរភាពល្អប្រសើរ ទោះបច្ចុប្បន្នអត្រានៃការផ្តល់ឥណ ទានបានថមថយក៏ដោយ តែប្រាក់បញ្ញើនិងសេវាប្រាក់សន្សំ មានការកើនឡើងគួរកត់សម្គាល់ ដែលអាចមានដើមទុនច្រើន សម្រាប់ចាក់សាច់ប្រាក់ចូលទៅក្នុងទីផ្សារ។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នេះថា ជុំវិញសកម្មភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន គ្រប់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីអតិថិជនរបស់ខ្លួន ព្រោះការបាត់បង់អតិថិជន វាអាចធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មផងដែរ ជាក់ស្តែងនៅក្នុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៅទីស្តីការក្រសួង។ នៅក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវាយតម្លៃការងារគម្រោង និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។...
ថៃកំពុងជំរុញការធ្វើពាណិជ្ជកម្មលើទីផ្សារកម្ពុជា ដោយផ្តោតលើការពង្រីកទីផ្សារផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីរួមចំណែកលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជាការពង្រឹងនូវវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើន។ ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើកឡើងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មថៃ (Mini Thailand Week 2024) នៅខេត្តបាត់ដំបង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៤ នេះថា ព្រឹត្តិការណ៍តាំងពិរណ៍នេះ នឹងមានផលិតផល គ្រប់សព្វបែបយ៉ាងរបស់ថៃ ជាផលិតផលដែលមានគុណភាព...
នៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឬហៅថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ ដើម្បីបង្កើកិច្ចសហប្រតិបត្តិការ និងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរមានកំណើនថែមទៀត។ ក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុន សហគ្រាសផ្នែកឯកជន កម្ពុជា ឥណ្ឌូនេស៊ី ស្វែងរកសក្តានុពល និងឱកាសក្នុងកិច្ចសហការ...
ប្រធានមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ថាទីភ្នាក់ងារនេះអាចរៃអង្គាសប្រាក់បាន ៦០០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអុតស្វា ឬហៅថាអឹមផក (Mpox) ដែលកំពុងកើនឡើងនៅលើទ្វីបនេះ។ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺ Mpox ជាភាពអាសន្នសុខភាពសកលនៅពាក់កណ្តាលខែសីហា បន្ទាប់ពីមេរោគបម្លែងថ្មីបានចាប់ផ្តើមរីករាលដាលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅកាន់ប្រទេសជិតខាង។ លោក ហ្សង់ កាសេយ៉ា (Jean Kaseya) អគ្គនាយកនៃទីភ្នាក់ងារ CDC របស់អាហ្វ្រិកបានប្រាប់អ្នកយកព័ត៌មានថា...
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ស៊ីណាវ៉ា (Paetongtarn Shinawatra) បានណែនាំឱ្យទីភ្នាក់ងារនានា បង្កើនវិធានការសង្គ្រោះដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តដែលរងគ្រោះ នៅភាគខាងជើង ជាពិសេសខេត្ត ឈៀងរ៉ៃ(Chiang Rai) ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Paetongtarn បានកោះប្រជុំរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបន្ទាន់ ដើម្បីពិភាក្សាអំពីវិធានការផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង។ លោកស្រី បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងកសិកម្មនិងសហករណ៍ ឱ្យដោះស្រាយ ការជម្លៀសប្រជាជន...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈឹមចិន នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំងប្រទេសចិន។ ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ចាង យូសៀ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍...
ក្រុមសហជីពនៅកម្ពុជា បានបង្ហាញពីការគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនៅតាមខេត្តជាប់ព្រំដែន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងបង្កើនចំណូលដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ដែលបានចុះទៅដោយផ្ទាល់នៅខេត្តដែលជាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង ក៏ដូចជាស្វែងយល់គម្រោងការអភិវឌ្ឍន៍ខេត្តរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានឲ្យដឹងថា ពិតជាមានអារម្មណ៍ថារំភើប និងមិននឹកស្មានទេថា អ្វីដែលធ្លាប់បានឮ គេបានប្រឌិតនូវអ្វីដែលជារឿងមិនពិត ហើយក៏ចង់ដឹងកាពិតថាតើបង្គោលព្រំដែននៅកន្លែងមួយដែលទទួលយកបានទាំងអស់គ្នា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ប្រសិនបើចង់បានព័ត៌មានពិត និងចង់ដឹងជាក់ច្បាស់ អាចអញ្ជើញមកដោយផ្ទាល់ ដើម្បីកុំឲ្យចេះតែជឿក្រុមជ្រុលនិយម...