ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បាន អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលពិធីនេះបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ស្ថិតនៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងស្ថាបន្ត័...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា...
ផ្លូវខេត្តលេខ ២៧៩ តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST តាមគម្រោផែនការឆ្នាំជាបន្តបន្ទាប់។ នេះយោងតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ។ កំណាត់ផ្លូវខេត្តលេខ ២៧៩ មួយខ្សែរនេះ គឺជាផ្លូវខេត្តមួយ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែរផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែង...
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ហើយ ក្រោយបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-២ ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ កីឡាករ ឃាន់ សុបិន បានរកគ្រាប់នាំមុខឲ្យគិរីវង់ ១គ្រាប់មុន នៅនាទី៣១ មុនកីឡាករ Pablo Augusto រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ...
ក្រុមបាល់ទាត់ វិសាខា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥។ ជំនួបក្រោមដំណក់ភ្លៀងនៅកីឡដ្ឋានព្រីនស៍ស្ទើរពេញម៉ោង កាលពីល្ងាចថ្ងៃទី២ ខែមេសានេះ ក្រុមទាំងពីរ បានវាយសម្រុកគ្នាខ្លាំង នៅវគ្គទី១ តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ។...
ល្បែងប្រជាប្រិយខ្មែរកំពុងផុលផុសលេងនៅតាមសាលារៀន មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំជិតមកដល់។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣មេសានេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ បានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ។ លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី០៣ ខែមេសានេះ បានប្រាប់BTVឱ្យដឹងថា ជាទម្លាប់មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិជិតមកដល់ សាលាបានរៀបចំកម្មវិធីសូត្រមន្ត រាប់បាត្រ និងលេងល្បែងប្រជាប្រិយខ្មែរ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស។ លោកបន្តថា...
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចរាល់ហើយសម្រាប់ចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាយថាហេតុណាមួយ ខណៈក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា កម្ពុជាអាចនឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នោះ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា តបតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិឲ្យត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះធម្មជាតិដោយយថាហេតុណាមួយនោះ កងពលតូចដឹកជញ្ជូនលេខ៩៩បានត្រៀមកម្លាំងរួចរាល់ហើយ ដែលកម្លាំងត្រូវត្រៀមនោះរហូតដល់៣០០នាក់, រថយន្តដុងហ្វឹងខ្នាតធំចំនួន៦០គ្រឿង រថយន្តពេទ្យ និងរថយន្តជួសជុលចល័តចំនួន៤គ្រឿង។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២...
ភ្លាមៗក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ កងពលតូចលេខ៧០ បានប្រជុំជួរត្រៀមកម្លាំង និងត្រួតពិនិត្យមធ្យោបាយ សម្ភារៈ និងឧបករណ៍នាសនាសម្រាប់ជួយសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុណាមួយ ទៅទីកន្លែងមានសុវត្តិភាព។ សូមបញ្ជាក់ថា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាស្តីពីការប្រើប្រាស់កម្លាំង អន្តរាគមន៍ ពេលមានគ្រោះមហន្តរាយឆ្នាំ២០២៥...
(កណ្តាល)÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសអញ្ជើញដល់ឯកឧត្តម ហេង សួរ និងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង...