គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ជា បាននឹងកំពុងទទួលព្យាបាលកុមារដែលមានជំងឺមហារីកចំនួន ១៨០ករណី ដោយឥតគិតថ្លៃ។ ក្នុងនោះ បានបញ្ចប់ការព្យាបាលចំនួន ៩២ករណី ស្មើនឹងប្រមាណជាង ៥១%។ លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ប្រធានផ្នែកជំងឺមហារីកកុមារ នៃមន្ទីរពេទ្យគន្ធបុប្ជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមជំងឺមហារីកចំនួន ១៨០ករណីនេះ ក្នុងនោះប្រភេទជំងឺមហារីកដែលជួបញឹកញាប់ គឺមហារីកខួរក្បាលមានជាង...
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ដោយមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល ភាគហ៊ុនិក...
ញូវយ៉ក, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងក្នុងព្រឹត្តិការណ៍ពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA for LDCs) ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងរបស់កម្ពុជាក្នុងការអនុវត្ត DPoA និងការសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីចំណាត់ថ្នាក់ LDC នៅឆ្នាំ២០២៩។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា...
នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថាមន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ចដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់...
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ១,១០០នាក់ ដែលបានចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីតាមការណែនាំរបស់គណៈកម្មការជំរឿន ដើម្បីឱ្យដំណើរការនៃការចុះជំរឿន បានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់។ ព្រឹកនេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះទីស្តីការក្រសួងទេសចរណ៍៕
ការប្រកួតជម្រើសជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ (U16 & U18) រដូវកាលថ្មី ឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ជាមួយការប្រើប្រាស់រូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា ដើម្បីកំណត់ក្រុមជើងឯកប្រចាំឆ្នាំ។ សម្រាប់លីគយុវជនទាំង ២កម្រិតអាយុឆ្នាំនេះ មានការកើនឡើង ១ក្រុមដូចគ្នា និងមានក្រុមចំណូលថ្មីមួយចំនួន បន្ទាប់ពីអវត្តមានក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ចំពោះលីគយុវជន U16 គឺមានបេក្ខភាពប្រកួតប្រជែង ១១ក្រុម...
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ...
បាត់ដំបង៖ សហព័ន្ធខ្មែរកីឡាហែល នាពេលថ្នីៗនេះ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងសាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបង មកចូលរួមហាត់រៀន និងលេងកីឡាហែលទឹក ឲ្យបានផុលផុស នៅអាងហែលទឹកក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកពង្រីកធនធាន និងស្វែងរកអ្នកមានទេពកោសល្យតំណាងឱ្យខេត្ត សម្រាប់ការប្រកួតនានា។ លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធខ្មែរកីឡាហែល បានគូសបញ្ជាក់ថា ការហាត់ហែលទឹកគឺជារឿងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ព្រោះវាជាបំណិនជីវិតដែលអាចជួយការពារខ្លួនពីការលង់ទឹក ឬហានិភ័យផ្សេងៗដែលមើលមិនឃើញ។ អ្វីដែលជាការពិសេសនោះ គឺនៅទីនោះមានគ្រូជំនាញចាំជួយបង្ហាត់បង្រៀន ហើយសហព័ន្ធក៏បានបញ្ជូនគ្រូបង្គោលបន្ថែមពីភ្នំពេញទៅជួយផងដែរ។...
កម្ពុជាកំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាខណៈពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ស្របពេលទំនាក់ទំនងពាណិជ្ជកម្ម បានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម និងពាណិជ្ជកម្មបៃតង។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ថា ការរៀបចំក្រមពាណិជ្ជកម្មនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួម គ្នាគិតគូរពី ការរៀបចំ និងបញ្ចូលច្បាប់...
បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅឡាអេហើយ។ ដោយក្រឡាបញ្ជីដែលកាន់សំណុំរឿងវិវាទរនេះនឹងជួបជាមួយសមាជិកនៃគណៈកម្មការផ្សះផ្សាចំនួន៤រូប ដែលត្រូវបានជ្រើសតាំង ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ BTV នៅថ្ងៃទី២៥ ខែមិនានេះថា ក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ បានធ្វើលិខិតប្រាប់មកភាគីទាំងពីរអំពីបញ្ហាដែលគេត្រូវទាក់ទងជាមួយនឹងអ្នកផ្សះផ្សាទាំងបួនរូបដើម្បីធ្វើការបន្តទៀត។ ចំពោះការជ្រើសអ្នកផ្សះផ្សាចំនួនពីររូបដែលឆ្នើម និងជាអ្នកច្បាប់ល្បីៗ។ ហើយការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបនេះ គឺជ្រើសរើសដោយមានការប្រុងប្រយ័ត្នខ្ពស់ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ...