តាមរយៈការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា នេះជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា។ ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរ គឺមិនអាចរារាំងបានឡើយ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ភ្ញៀវទេសចរចិនដែលធ្វើដំណើរតាមជើងហោះហើរលើកដំបូងបន្ទាប់ពីការបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្ដមជឿជាក់ថា ការបើកដំណើរការ នៃអាកាសយានដ្ឋានថ្មី និងតាមរយ: “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្ដងទៀត៕
នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា សមាទានសីល ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ។...
កណ្ដាល ៖ ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានជំរុញអភិវឌ្ឍន៍ផ្លូវក្រាលបេតុង ដែលជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឲ្យកាន់ តែរឹងមាំ គាំទ្រដល់ការរស់នៅកាន់តែប្រសើរ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាល បេតុងចំនួន ១ខ្សែ ប្រវែង ១ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ...
ភ្នំពេញ ៖ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នៅពេលដែលការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ។ មន្ត្រីដែលត្រូវបានជ្រើសរើសពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលចំនួនពីរ នៅសាធារណរដ្ឋកូរ៉េ។ ក្រុមទីមួយ មានអ្នកចូលរួមចំនួន ១៥រូប តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលនឹងចូលរួមក្នុងកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្របន្ទាន់នៅកម្ពុជា” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីកម្មសិក្សា ដើម្បីសុវត្ថិភាពរបស់កម្ពុជា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងកិច្ចពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ កិច្ចប្រជុំពិភាក្សាបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរឈរលើគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង...
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា នេះ បានលើកឡើងតាម បណ្ដាញសង្គមតេឡេក្រាមថា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សំដៅធានាការផ្តល់ព័ត៌មានសុក្រឹតត្រឹមត្រូវជូនដល់សហគមន៍ជាតិ និងអន្តរជាតិ ដោយមិនបង្កមហន្តរាយដល់សន្តិសុខជាតិ។ ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានចាំបាច់ត្រូវឈ្វេងយល់ឱ្យបានច្បាស់ជាមុនពីគោលការណ៍គ្រឹះ...
ស្វាយរៀង ៖ អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មី មានទំហំ ៩ ៣០០ម៉ែត្រការ៉េ កម្ពស់ ៥ជាន់ ស្ថាបនាតាមរចនាបទខ្មែរ ដែលគ្រោងសាងសង់រយៈពេល ៥ឆ្នាំ ត្រូវបាន ក្រុមវិស្វករក្រសួងមហាផ្ទៃ ប្ដេជ្ញាថា នឹងបន្ថយគម្រោងសាងសង់មកត្រឹមរយៈពេល ២ឆ្នាំ កន្លះ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំពិធីបញ្ចុះបឋមសិលាកសាង អគារដ្ឋបាលខេត្តថ្មី ក្រោមវត្តមាន ឯកឧត្តម ម៉ែន វិបុល...
ខេត្តហ្វូជៀន៖ ឯកឧត្តម ស៊ុន ចាន់ថុល បានលាតត្រដាងអំពីបរិយាកាសនៅកម្ពុជា ក្នុងវេទិកាវិនិយោគពេលអនាគត (FIC) ជូនដល់ វិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសផ្សេងៗទៀត ដែលស្វែងរកឱកាសវិនិយោគ ខណៈដែលវិស័យឧស្សាហកម្ម ហេដ្ឋា- រចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថល គឺជាវិស័យមានអាទិភាពដែលវិនិយោគិនអាចសម្រេចបាន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា...
កំពង់ឆ្នាំង៖ លោកវរៈសេនីយ៍ទោ ម៉ៅ វ៉េ នាយរងសេនាធិការ នៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសំណូមពរដល់អាជ្ញាធរឃុំ ស្រុក ជួយបង្កើនការសហការបង្ក្រាបបទល្មើសរបាំងសាច់អួនវែងខុសច្បាប់ជាមួយកម្លាំងកងទ័ព ព្រោះនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានបទល្មើសរបាំងសាច់អួនវែងកើតឡើងរាប់រយទីតាំងក្នុងរដូវបិទនេសាទនេះ សូម្បីនៅក្នុងព្រៃលិចទឹក។ ការសហការបង្ក្រាបនេះ ដើម្បីឱ្យធនធានជលផលទឹកសាបកើនឡើង និងឱ្យត្រូវទៅនឹងផែនការរបស់ថ្នាក់លើ។ លោកវរៈសេនីយ៍ទោ ម៉ៅ វ៉េ បានបន្តថា ក្នុង១ថ្ងៃ នៅថ្ងៃទី៨...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាល CMACភ្នំពេញ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី២ នៃគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ ដំណាក់ទី២ រវាងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)និងក្រុមការងារនៃទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ កិច្ចប្រជុំនេះបានពិភាក្សាលម្អិត និងកែសម្រួលលើផែនការគម្រោង និងផែនការប្រតិបត្តិការ ដើម្បីកំណត់សូចនាករ និង ពេលវេលាក្នុងការអនុវត្តសកម្ម ភាពនីមួយៗដើម្បីឲ្យគម្រោងទទួលបានជោគជ័យ ។ គម្រោងនេះមានរយៈពេល ៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៨និងមានគោលបំណងគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-...