ភ្នំពេញ : អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនឯកជនមកពីប្រទេសចិន ក្នុងវិស័យផ្សេងៗគ្នាចំនួនប្រមាណ ៤០ក្រុមហ៊ុន បានមកស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគជាក់ស្តែងនៅប្រទេសកម្ពុជា។ នៅក្រោយវេទិកាកំពូលផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៨ ខែតុលាកន្លងទៅ អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី...
ភ្នំពេញ ៖ នៅសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកជំទាវឯកអគ្គរដ្ឋទូតគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន៖...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ តុលា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបការងារ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការអរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍វិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល, នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត...
រសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត៖ (១) បន្តពង្រឹង...
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលបានដឹកនាំគណៈប្រតិភូជាសមាជិកតុលាការធម្មនុញ្ញថៃ ក៏ដូចជាតំណាងជាន់ខ្ពស់នៃអាជ្ញាធរ ស្ថាប័នសិក្សាធិការ និងវិស័យឯកជនថៃប្រមាណ ៦០រូប មកបំពេញទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានរំឭកអំពីទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ...
(ភ្នំពេញ) ក្រសួងកិច្ចការនារី សហការជាមួយក្រសួង ផែន ការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាល កិច្ចក្នុងវិស័យសុខាភិបាល។ លោកជំទាវ ប៉ែន រកស៊ី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំនិងក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួង កិច្ចការនារី រួមទាំងថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេក...
ភ្នំពេញ ៖ លោកស្រី ជួប ស៉ីយ៉ន ត្រូវប្រកាលទទួលស្គាល់ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ព្រែកប្រាថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់ ដែលបានទទួលមរណៈភាពដោយជរាពាធ កាលពីពេលកន្លង ។ ពិធីប្រកាសទទួលស្គាល់នេះ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមវត្តមានប្រកាសដោយលោកចេង មុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីគណះអភិបាលរង លោក-លោកស្រីជាចៅសង្កាត់ទាំង៨ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជិតបីរយនាក់ទៀតផងដែរ ។...
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា...
(វៀងច័ន្ទន៍)សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត កាន់តែច្រើនឡើង ជាពិសេសការបង្កើនចំនួនស្រ្តីនៅក្នុងវិស័យនយោបាយបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់ដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៥ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចបានសង្កត់ធ្ងន់ថាស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌ បិរយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ ក៏ប៉ុន្តែការរួមវិភាគទានរបស់ស្រ្តីគឺជាកត្តាសំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិថែមទៀតផង។ “ការចូលរួមផ្នែកនយោបាយរបស់ស្ត្រីមិនមែនគ្រាន់តែជាបញ្ហាយុត្តិធម៌ប៉ុណ្ណោះទេ វាជាតម្រូវការមូលដ្ឋានសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព” នេះជាការគូសបញ្ជាក់ បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវ...