តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ដែលបានដំណើការបើកវគ្គចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ និងកម្លាំងហ្វឹកហ្វឺនរៀនសូត្រ ចំនួន៥៣នាក់ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បច្ចុប្បន្ន ការងារហ្វឹក ហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេន ជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព...
ចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ២០២៤ នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពដ៏មានតម្លៃមួយនេះ។ ទិវាសន្តិភាពនៅកម្ពុជាដែលខិតខំរកមកយ៉ាងលំបាកក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយប្រទេសត្រូវបានហែកហួរដោយសារសង្គ្រាម និងអស្ថិរភាពប្រមាណ ៥០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាពលរដ្ឋមានដើមកំណើតពីខេត្តតាកែវ លោកស្រី សុំ ចាន់ បានអបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ហើយលោកស្រីក៏មិនភ្លេចពីតម្លៃនៃសន្តិភាពឡើយ។ លោកស្រីបានគូសបញ្ជាក់ថា “អរគុណសន្តិភាពដែលបានឱ្យខ្ញុំរស់នៅសុខសាន្ត ជួបជុំគ្រួសារបងប្អូន...
ក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានរម្លឹកថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន...
សិល្បករ សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែករបាំបុរាណ-សម័យ តារាចម្រៀង និងក្រុមយុវជនស្ម័គ្រចិត្ត កាន់តែមមាញឹកហាត់សមសម្តែងសិល្បៈបុរាណ សម័យ និងចម្រៀង ត្រៀមសម្រាប់ប្រារព្ធព្រឹតិ្តការណ៍សាទរកម្ពុជា។ ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ដ៏ធំនាចុងឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តបុរាណ-សម័យចម្រុះជាច្រើន ហើយនឹងមានការដង្ហែក្បួនដ៏ធំ មានមនុស្សចូលរួមប្រមាណ៣០០០នាក់។ ជាក់ស្តែងនាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សិល្បករ សិល្បការិនី តារាចម្រៀង...
ប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងប៉ៃលិន ដើម្បីផ្ដល់ព័ត៌ មានដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានលើការអនុវត្តសកម្មភាពនានារបស់ក្រុម ប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។ លោកជំទាវ បាន...
កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បានអំពាវនាវដល់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឲ្យដកទ័ពតាមការការសន្យាដែលបានកំណត់ចេញពីទឹកដីលីបង់ភាគខាងត្បូង ដោយលើកឡើងនូវអ្វីដែលខ្លួនហៅថាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាជាមួយក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលបន្ទាប់ពីសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០០៦ ដែលបានបញ្ចប់ជម្លោះដ៏ធំចុងក្រោយរបស់ពួកគេ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមុ្នហេសបូឡា ត្រូវែចាកចេញពីទីតាំងនៅភាគខាងត្បូងលីបង់ទៅភាគខាងជើងនៃទន្លេ Litani ដែលលាតសន្ធឹងចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនជាមួយអ៊ីស្រាអែល រួមទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងពីភាគខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយUNIFIL បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការបន្តការបំផ្លិចបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែលនៃតំបន់លំនៅដ្ឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងប្រទេសលីបង់...
កំពង់ឆ្នាំង៖ គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤នេះ អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ សម្រេចលទ្ធផលជារួមបានប្រមាណ៩៦,០៤%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ ។ គម្រោងនេះ ធ្វើឡើងក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោក សែម គឹមជឿន ប្រធានគ្រប់គ្រងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានថ្លែងថា អនុគម្រោងសាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប...
លោកវរសេនីយ៍ឯកសោម សោភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថាកម្លាំងនគរបាលបានសហការជាមួយនឹងប្រជាការពារធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ក្រោយពីមន្ត្រីមានសមត្ថកិច្ចទទួលបានព័ត៌មានពីមូលដ្ឋានថាមានក្មេងធ្វើសកម្មភាព ជិះម៉ូតូចំនួន ៣គ្រឿង កាន់ដាវ និងកាំបិត អូសតាមបណ្តោយផ្លូវថ្នល់ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ ឃុំពោធិរាជ និងឃុំដូនសរ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤ ។ លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៦នាក់ បានឆ្លើយសារភាពថា...
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបទី២៦ឆ្នាំនៃសន្តិភាពពេញលេញនៅកម្ពុជាក្រោយពីរដ្ឋាភិបាលជំនាន់នោះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានស្វែងរកដោយលំបាកជូនប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងដំណើរសន្ដិភាពរយៈពេល ២៦ឆ្នាំនេះ វិស័យសេដ្ឋកិច្ច វិស័យការងារ រោងចក្រ សហគ្រាស និងវិស័យឯកជននានាក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័ស។ សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍមានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាំងនេះ គឺជាការអះអាងរបស់ប្រធានសហជីពធំៗនៅកម្ពុជា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា...
ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យត្រលប់ទៅការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ដោយនិយាយថាការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់តែប៉ុណ្ណោះ។ ប្រព័ន្ធការពារមីស៊ីលទីហ្វុង (Typhon) របស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលតម្រង់គោលដៅ មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីប៊ើតូ តេដូរ៉ូ (Gilberto Teodoro) បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលទីហ្វុង សម្រាប់សមយុទ្ធរួមគឺស្របច្បាប់ ស្របច្បាប់ និងគ្មានអ្វីត្រូវរិះគន់ ប្រមុខកងទ័ពហ្វីលីពីន លោក រ៉យ...