ភ្នំពេញ៖ប្រទេសជប៉ុនសាទរចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ហើយសង្ឃឹមភាគីទាំងពីបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើឱ្យភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី។ នេះបើតាមសេសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ បន្ទាប់ពី កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ដោយប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី១០ ខែកញ្ញានេះ។ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងនឹង ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែនដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា...
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនចិន និងកម្ពុជា ក្នុងគោលបំណងនាំចេញផលិតផលកសិកម្មកម្ពុជា។...
«ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅនៅរាជធានីភ្នំពេញ។ វេទិកាខាងលើនេះ...
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ចូលរួមចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LESED III តំណាង ឯកឧត្តម សាយ សំអាល់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ , ឯកឧត្តម តេជាតិរ័ក្ខសិរីរ័ត សូ ជុងហូរ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវ ក្រុមគ្រួសារ...
ស្វាយរៀង ៖ តំណាងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានបង្ហាញការគាំទ្រចំពោះយន្តការដោះស្រាយបញ្ហាព្រំ ដែនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមរយៈការអត់ធ្មត់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាង ខ្ជាប់ខ្ជួនដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធសារជាថ្មីទៀត ដែលនាំឱ្យបាត់បង់អាយុជីវិតមនុស្ស។ មន្ត្រីក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង តំណាងឱ្យពលរដ្ឋ បានប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ព្រោះការប្រើ ប្រាស់កម្លាំងប្រដាប់អាវុធមិនមែនជាក្ដីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្រលាញ់សុខសន្តិ ភាពនោះឡើយ ។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋកម្ពុជា ក៏បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្ត រាគមន៍សារជាថ្មីឱ្យភាគីថៃ ធ្វើការដោះលែងវីរយុទ្ធជនកម្ពុជា១៨រូប...
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ចាប់ពីពេលនេះតទៅស្ពានលេខ១២ និង១៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំ អូរបាក់រទះ ខេត្តព្រះ សីហនុនោះ នឹងលេងលិចតទៅទៀតហើយ។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានឲ្យដឹងថា ស្ពានលេខ១២-១៣ (ផ្លូវជាតិលេខ៤)ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។ ស្ទើររៀងរាល់ឆ្នាំ...
នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២១ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជិត ២២ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់ កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជិត ៤៣ពាន់លានដុល្លារអាមេរិក...
ឆ្លងកាត់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យកាត់ដេរ រយៈពេលជាច្រើនលើក ច្រើនសារកន្លងមកនេះ ជាលទ្ធផលកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាលើកទី៣ ថ្ងៃទី១០ ខែកញ្ញានេះ បានបង្ហាញឲ្យដឹងថា ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នារក្សានូវតួលេខប្រាក់ឈ្នួលដដែល គឺចំនួន២០៨ដុល្លារ ដោយរងចាំការសម្រេចជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ក្រោយចប់កិច្ចប្រជុំលើកទី៣នេះ សម្រេចបានលទ្ធផលដោយឯកភាពជាឯកច្ឆ័នពីភាគីសហជីព និងនយោជក ថានឹងមិនលើកតួលេខណាមួយដើម្បីជជែកគ្នានោះទេ ដោយផ្អែកទៅលើស្ថានភាពបច្ចុប្បន្នទីផ្សារការងារដែលយើងត្រូវរួមគ្នាពង្រីកសម្រាប់ស្វាគមន៍យុវជនដែលត្រូវដល់វ័យរកការងារធ្វើផង...
នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត...