សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។ នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត...
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ បានចុះល្បាត ត្រង់ចំណុច ទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានប្រទះឃើញ ដំរីចំនួន ប្រមាណ៥០ ក្បាល ចុះផឹកទឹក តាមការរាយការណ៍បានអោយដឹងថា ក្នុងនោះមានដំរីបណ្តើរកូនតូចជាច្រើន និងមានដំរីឈ្មោលមួយក្បាល មានប្លុកមួយជំហៀង និងកំបុតកន្ទុយផង។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម...
ភ្នំពេញ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួន ៣,២៤៣គ្រឿង ដែលចំនួននេះបាននាំឱ្យយានយន្តអគ្គិសនីចុះបញ្ជីសរុបកើនដល់ ១៦, ២១០គ្រឿង បើគិតមកត្រឹមខែមីនានេះ។ ក្នុងនោះ ការចុះបញ្ជីរថយន្តអគ្គិសនីមានចំនួនច្រើនជាងគេបំផុត។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV នៅព្រឹកថ្ងៃទី ២២មេសានេះថា នៅខែមករា ឆ្នាំ២០២៦...
ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី នាថ្ងៃទី២៥ ខែមេសាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមការពារជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត សៀមរាបអេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។ យោងតាមកម្មវិធីប្រកួតរដូវកាលថ្មី នៃលីគកំពូលនារីនៅកម្ពុជានេះដែរ នឹងប្រើរូបមន្ដប្រកួតថ្មី ខុសពីរដូវកាលមុន ដែលប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីកំណត់ក្រុមជ័យលាភី។ សម្រាប់ឆ្នាំ២០២៦...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams និងបទល្មើសគ្រឿងញៀននៅអគារខុនដូរ ZHUOYUFENG ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ...
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម...
រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថានបាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងកូនត្នោត ចំនួនជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។ ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ...
កីឡាករ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ និងជាលើកទី៣ ដែលរូបយុវជនវ័យ ២៤ឆ្នាំរូបនេះ បានគ្រងងារជាស្ដេចអុក ក្នុងព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីឆ្នាំ២០១៨ និងឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។ ទន្ទឹមជាមួយការត្រឡប់មកគ្រងងារស្ដេចអុក ចំពេលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដលើកដំបូង នៅរាជធានីភ្នំពេញនេះដែរ សុខ លីមហេង ថា មិនមានជារឿងងាយស្រួលឡើយ បន្ទាប់ពីកីឡាករចូលរួមបានវិវឌ្ឍន៍សមត្ថភាពខ្លាំង មិនថាកីឡាករថ្នាក់ជាតិ ឬមកពីខេត្ត...
លោក ហង្ស និស្ស័យ ប្រធានសារមនី្ទរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹថា សារមន្ទីរទួលស្លែង បានអភិរក្សាឯកសារប្រវត្តិសាស្រ្ដនៅក្នុងសារមន្ទីរ ដោយបានផ្ដោតសំខាន់លើការងារអភិរក្ស ស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងការចងចាំ សម្រាប់មហាជន អ្នកស្រាវជ្រាវ ចូលមកសិក្សាឈ្វេងយល់ និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្ដរបស់កម្ពុជា។ តាមរយៈបទសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហង្ស និស្ស័យប្រធានសារមនី្ទរទួលស្លែងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
ទោះបីត្រឹមជាការប្រកួតបង្គ្រប់កិច្ចក្ដី តែក្លិបព្រះខ័នរាជស្វាយរៀង មិនផ្លាស់ប្ដូរជំហរដ៏មុតមាំរបស់ខ្លួនឡើយ ដោយពួកគេត្រូវការជ័យជម្នះ ជាមួយការបង្ហាញពីគុណភាព និងកម្រិតលេង ក្នុងនាមក្រុមតំណាងកម្ពុជា នៅក្នុងជំនួបទល់នឹងក្រុម Bangkok United របស់ថៃ នាល្ងាចថ្ងៃទី២២ ខែមេសាស្អែកនេះ នៅកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាជំនួបបញ្ចប់ពូលB ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦។ មុនឡើងយន្ដហោះឆ្ពោះទៅទីក្រុងហាណូយ នៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក McConkey Mattew គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ថា គោលដៅរបស់ក្រុម ជុំវិញការប្រកួតនេះ មិនខុសពីប្រកួតមុនៗ គឺក្រុមចង់បង្ហាញពីគុណភាព និងកម្រិតលេងរបស់ខ្លួន ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។...