ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំ “កិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ពន្លឿនការរៀបចំ ផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីកែលម្អការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ហៅកាត់ (SARMIS)...
កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។...
សិក្ខាសាលាក្នុងបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបកាន់តែទូលំទូលាយបន្ថែមទៀតអំពីគោលបំណងរួម, ខ្លឹមសារ និងសារៈសំខាន់នៃផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាការបង្ហាញនូវមុខងារ និងភារកិច្ចរបស់ក្រសួង- ស្ថាប័ននីមួយៗ ដែលនឹងត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះផងដែរនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស) និងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល, ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងផែនការ,...
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបជាង ២.០០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ លោកបន្តថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Aida Stella សញ្ញាតិ Italy ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ២.៧៥៧នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៦៣១នាក់ ជាតិសាសន៍ដែលច្រើនជាងគេ គឺជនជាតិអល្លឺម៉ង់...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរខួប៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺជាខួប៦ឆ្នាំហើយ ដែលល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា...
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។ ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ ល ទើបគេលែងឱ្យអោយចោល។...
កាលពីរាត្រីថ្ងៃទី១៨ធ្នូ គណៈប្រតិភូបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤ បាននាំគ្នា ស្លៀកពាក់ឈុតប្រពៃណី សម្តែងសិល្បៈ រាត្រីវប្បធម៌ ក្រោមដំបូលសុខសន្តិភាព និងដើម្បីឱ្យយុវជនបានស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ហើយវប្បធម៌ប្រពៃណីអាចចាក់ឫស្សរាំងមាំបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាព។ បញ្ជាក់ប្រាប់ BTV ខណៈសម្តែងសិល្បៈរាត្រីវប្បធម៌ តំណាងយុវជនបោះជំរំបានប្រាប់ថា ពួកគេ ពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមបោះជំរំ និងមានឱកាសបានសម្តែងសិល្បៈរាត្រីវប្បធម៌ ប្រកបដោយភាពសប្បាយរីករាយ។ យុវជនបន្តថា ការបង្កើតគំនិតជ្រើសរើសឈុតឆាកប្រពៃណីខ្មែរមកសម្តែង ក្នុងកម្មវិធីប្រកួតសម្តែងរាត្រីវប្បធម៌នេះ មានពេលវេលារៀបចំខ្លីណាស់ ប៉ុន្តែពួកគេនៅតែអាចធ្វើបានយ៉ាងល្អ ហើយអ្វីៗទាំងអស់នេះ...
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃពុធ (១៨ ធ្នូ) ថានឹងទទួលស្តាប់កិច្ចប្រឹងប្រែងរបស់បណ្ដាញសង្គម TikTok និងក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅចិនរបស់ខ្លួនគឺ ByteDance ក្នុងសំណើរារាំងច្បាប់មួយ ដែលមានបំណងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីនេះត្រឹមថ្ងៃទី១៩ ខែមករា ឬមិនដូច្នេះទេនឹងប្រឈមការហាមឃាត់ ដោយហេតុផលសន្តិសុខជាតិ។ ចៅក្រមមិនបានចាត់វិធានការភ្លាមៗតាមសំណើបន្ទាន់ពី TikTok និង ByteDance ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួនដែលបង្ហោះខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទាមទាររកដីកាបង្គាប់ឱ្យបញ្ឈប់ការហាមប្រាមដែលកំពុងលេចឡើងនេះទេ ហើយជំនួសមកវិញ បានសម្រេចចូលស្តាប់សវនាការអំណះអំណាងលើបញ្ហានេះនៅថ្ងៃទី១០ ខែមករា។ អ្នកតតាំងផ្លូវ្បាប់ទាំងនោះកំពុងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ទាប លើច្បាប់ដែលនឹងហាមប្រាមប្រតិបត្តិការរបស់ TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល...