ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី២ ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣...
ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។ ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង...
ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី បានជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយបន្ថែមទៅប្រជាដល់ពលរដ្ឋ ឲ្យយកចិត្តទុកដាក់កាន់ តែខ្ពស់ ពីបញ្ហាអគ្គិភ័យនៅរដូវប្រាំង ខណៈដែលបញ្ហានេះ បានកើតឡើងជាហូរហែរ បង្កនូវសោកនាដកម្ម និងគួរឲ្យសោកស្ដាយជាច្រើនករណី។ ក្នុងឱកាសអញ្ជើញប្រកាសមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកណ្ដឹង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម ឈិត បូរ៉ាវុធ មានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ច សុខមាលភាព និងសុខសុវត្ថិភាពជាដើម...
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ...
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។ ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល...
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។ ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ...
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅឃុំបាធាយ ក៏ដូចជាស្រុកបាធាយ ទាំងមូលពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។...
ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម ហង់ ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដល់គេហដ្ឋាន...
កម្ពុជា និងចិន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“ ដែលពិធីនេះ ធ្វើងឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈដែលការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។ លោកជំទាវ...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមេីលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែងរបស់សហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០។ ស្របពេលជាមួយគ្នានេះ...