សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ៥០០ នាក់។ ថ្លែងក្នុងពិធីបើកនាឱកាសនេះ...
ភ្នំពេញ៖អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)សហការជាមួយអង្គការជនពិការកម្ពុជា (CDPO) និងអង្គការយូណេស្កូ(UNESCO) នៅថ្ងៃទី២០ខែមិថុនានេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយនៅសណ្ឋាគារ ប៉ូឡូវៃ រាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.ការដាក់បញ្ចូលទស្សនៈជនមានពិការនៅក្នុងការផលិតព័ត៌មាន ទី២.ការបំប្លែងទស្សនវិស័យអំពីពិការភាពដោយចេញពីមូលដ្ឋាននៃសិទ្ធិមនុស្ស និងទី៣.ការបង្កើតបរិយាកាសផ្សព្វផ្សាយដ៏មានសមភាព និងគ្មានការរើសអើងក្នុងសង្គម។ បើតាមអ្នកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសរេសរព័ត៌មានអំពីពិការភាពគឺជាបញ្ហាប្រឈម ព្រោះមិនមែនមនុស្សគ្រប់គា្ន សុទ្ធតែយល់ស្របលើភាសាដែលសម្របនោះទេ។សូម្បីតែនៅក្នុងសហគមន៍ជនមានពិការភាព ក៏មានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីការប្រើបាស់ពាក្យពេចន៍ និងឃា្លមួយចំនួនដែរ។ ការធានាឱ្យមានភាពច្រមុះកាន់តែច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីក្រុមគោលដៅដែលមានពិការភាព...
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយថាសម្តេចធ្លាប់បានជួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន និងលោកជំទាវ យីងឡាក់, ហើយនៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាលក៏មានបន្ទប់ ២ សម្រាប់ទុកជូនបងប្អូនទាំង២នាក់សម្រាកនៅពេលមកកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយបែបនេះតាមរយៈសារ អបអរសាទរដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចិត្តសប្បុរជួយសម្របសម្រួលដល់ លោកឪ ស៊ុច...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ដល់វិនិយោគិនជាតិ និងអន្តរជាតិ កុំព្រួយបារម្ភអំពីបញ្ហាព្រំដែនបន្តិចបន្ដួចរវាងកម្ពុជាជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជាដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។ សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនរួមទាំងវិនិយោគិនជាតិ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានអៈអាងថា ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ...
នៅព្រឹកថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សូមជម្រាបថា នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប បច្ចុប្បន្នមានគ្រូស័្មគ្រចិត្តចំនួន៩នាក់ សិស្សចំនួន១១០នាក់ (ប្រុស២០នាក់ ស្រី៩០នាក់) លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃនេះបានប្រកាសអញ្ជើញវិនិយោគិនដែលមានបំណងចង់វិនិយោគនៅកម្ពុជា និងបានបញ្ជាក់ទៀតថា កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរជន ដើម្បីរីកលូតលាស់ជាមួយគ្នាទៅថ្ងៃអនាគត។ ក្នុងឱកាសអញ្ញើញចូលរួមបើក វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរៀបចំវេទិកានាពេលនេះ ពិតជាសបញ្ជាក់ឱ្យឃើញថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសក្នុងការជួបជុំ...
កំពង់ធំ៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលករទើបធ្វើមាតុភូមិនិវត្តន៍មកពីខេត្តស្រះកែវប្រទេសថៃ នៅភូមិត្រទាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៥ ។ ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ...
ថ្ងៃនេះមានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាស ប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖ « សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ »...
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលបានប្រពឹត្តទៅនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្តការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំងប្រជាជនទូទៅឱ្យចូលរួមជាមួយសេវាកម្មជាតិផ្ដល់ឈាមទូទាំងប្រទេស។ ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ...