ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្អាង មេបញ្ជាការកងទ័ពភូមិភាគទី២ និង សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ...
ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់ឧបករណ៍បច្ចេកទេសចំនួន ៤៥គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ចការងារប្រើប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេលចុះធ្វើអធិការកិច្ចការងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ(OSH) នៅតាមសហគ្រាស និងគ្រឹះស្ថាន។ ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការ...
នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនពលករក្នុងស្រុកប្រាសាទបល្ល័ង្គចំនួន ៨៥០ គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុស្កូល ឧទ្ទិសកុសលដល់ឌួងវិញ្ញាក្ខន្ធវីរកងទ័ពដែលបានពលីជីវិតទឹកដីពីការឈ្លានពានរបស់ចោសៀមផងដែរ។ ក្នុងជំនួបនេះ លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា ឱកាសការងារក្នុងស្រុកឥឡូវនេះមានច្រើនណាស់ ដូច្នេះ បងប្អូនពលករមិនចាំបាច់ទៅបម្រើការងារនៅប្រទេសសៀមទៀតទេ ហើយសូមទុកចិត្តលើរាជរដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាទាំងឡាយដែលកើតចេញពីការឈ្លានពានរបស់សៀម។...
ក្រុងស៊ីដនី: វិនិយោគិនអូស្ត្រាលីដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បានផ្សព្វផ្សាយពីវឌ្ឍនភាព និងបរិយាកាសរបស់កម្ពុជា ជូនក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី និងបានចែករំលែកនូវបទពិសោធន៍លើការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ប្រកបដោយទំនុកចិត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក Stephen Higgins និង លោក Morgan Hart ជាវិនិយោគិនអូស្ត្រាលី ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Navleen...
នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយសិស្សចំនួន ២៤១ នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។ ក្នុងការសំណេះសំណាលនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព...
សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈ បានបន្តមកដល់ថ្ងៃទី២ តាមរយៈការធ្វើបទបង្ហាញអំពី បទពិសោធនៃការអនុវត្តល្អៗ លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ (Practices in Using Digital Tools in Public Administration)។ បទបង្ហាញចំនួន៣ ត្រូវបានរៀបចំឡើងដោយអ្នកជំនាញមកពីចិន សិង្ហបុរី និងថៃ(ចូលរួមតាមប្រព័ន្ធប្រជុំអនឡាញ)។ បទបង្ហាញទាំង៣ បានបង្ហាញពីឧត្តមានុវត្តន៍ និងករណីសិក្សាមួយចំនួននៃការប្រើប្រាស់ឧបករណ៍ក្នុងរដ្ឋបាលសាធារណៈ។ អ្នកជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន បានលើកយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការគ្រប់គ្រងគ្រាអាសន្ននៅប្រទេសចិនដោយលោកសាស្ត្រាចារ្យ Xiaoli Lu...
ក្រុមពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលដែបានជួយរកការងារឱ្យធ្វើ និងអរគុណក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់ពួកគាត់យ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមពលករទើបត្រឡប់មកពីប្រទេសថៃ បច្ចុប្បន្នកំពុងបម្រើការងារនៅរោងចក្រកាត់ដេរកាបូបរបស់ក្រុមហ៊ុន D’Luxe International Co.,Ltd ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហានេះថា ពិតជាមានអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅជាងធ្វើការនៅក្រៅស្រុក ដោយសារមិននឹកស្មានថា នៅកម្ពុជាមានការងារសម្បូរបែបនៅតាមរោងចក្រ សហគ្រាស ជាពិសេសគឺដូចទៅនឹងការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលដែលលើកឡើងថា ការងារជាច្រើនកន្លែងកំពុងរង់ចាំអ្នកស្វែងរកការងារធ្វើ។ ក្រុមពលករទាំងនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ព្រឹកនេះ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ។ បើតាម ក្រសួងការពារជាតិកម្ពុជា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ...
អតីតយុទ្ធជនចំនួន៤០គ្រួសារ នឹងទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ការផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នឹងប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលអំណោយនេះកសាងតាមរយៈអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីប្រគល់...
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នឹងរៀបចំឡើងនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) គណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី...