ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមជាមួយដៃគូអភិវឌ្ឍ បាននិងកំពុងយកចិត្តទុកដាក់ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្រ្តី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តរតនគីរី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤...
ការប្រកួតកីឡាកង់ភ្នំជើងឯកជាតិ (Cambodia MTB Series) ជុំទី១ បានដំណើរការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំ នាទំនប់ក្រាំងអំពិល ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក យឿន ភិយុទ្ធ តំណាងអ្នករៀបចំការប្រកួត បានប្រាប់ឱ្យដឹងថារដូវកាលនេះធ្វើតែបីជុំទេ ហើយជុំដំបូងនេះធ្វើនៅខេត្តកំពង់ស្ពឺ ដោយមានកីឡាករ កីឡាការិនី ចូលរួម២៣៥នាក់ ហើយក្នុងនោះក៏មានកីឡាករបរទេសចូលរួមប្រកួតដែរ។ លោកបន្តថា ការរៀបចំនេះទទួលបានជោគជ័យមួយកម្រិត ទោះបីជាមិនមានដៃគូគាំទ្រក៏ដោយ។ សម្រាប់លទ្ធផលនៃការប្រកួត...
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន២៨០លានរៀល ដែលថវិកាទាំងអស់ទទួលបានពីការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិ, កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិនេះ អញ្ជើញមានវត្តមាននាឱកាសនោះរួមមានទាំងវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ រួមទាំងក្រុមគ្រូពេទ្យ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិកាអចិន្ត្រៃយ៍ ស.ស.យ.ក. និងក្រុមការងាររៀបចំការប្រកួតពាន់រង្វាន់បាល់ទាត់ Soccer League។...
នៅព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ពិធីនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរក្រុង/ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរ សុខភិបាលជាច្រើនរូប។ នាឱកាសនោះលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត បានលើកឡើងថា...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានចាប់ផ្តើមអនុវត្តយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ”ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅ ឈប់ប្រើប្រាស់តែនៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បាននាំយកសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួនចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ។...
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អៈអាងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងចាត់ទុកការបង្រ្កាប ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអត្ថិភាពទី១។ ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលជនបង្គោល...
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅពេលអនាគតខាងមុខគ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួននៅតាមបណ្ដាផ្សារទំនើប ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈរបស់ ប.ស.ស.។ យោងតាមផេកផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គម បានសសេរថា ក្នុងឱកាសបើកកិច្ចប្រជុំផ្ទៃក្នុងនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤កន្លងទៅ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈនៅតាមផ្សារទំនើបនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក...
នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។ សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០ នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥ នាក់...
អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ គ្រោងរៀបចំជួបជុំអបអរសាទរជាមួយថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅតាមសាលាសង្កាត់ និងតាមវត្តអារាមជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៩ថ្ងៃទៀតប៉ុណ្ណោះ បណ្តារាជធានី-ខេត្តមួយចំនួនចាប់ផ្តើមណែនាំដល់អាជ្ញាធរដែនដីក្នុងមូលដ្ឋានចូលរួមមានសកម្មភាពអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈរួចរាល់ ក្នុងការអញ្ជើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមកចូលរួមឱ្យបានផុលផុស ដើម្បីអបអរសាទរប្រទេសកម្ពុជាទទួលបានគម្រោងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា តាមការគ្រោងទុកអាជ្ញាធរអាចនឹងរៀបចំការជួបជុំជាមួយប្រជាពលរដ្ឋអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះផ្អែកតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយទី១នៅសាលាសង្កាត់ និងទី២នៅវត្តអារាមទាំងបីក្នុងសង្កាត់ទន្លេបាសាក់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅសង្កាត់ទន្លេបាសាក់ លើកឡើងថា...
នៅសល់ប្រមាណតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូណនតេជោ នឹងឈានចូលមកដល់។ នាអំឡុងពេលនេះ បណ្តាវត្តអារាមមួយចំនួនខេត្តកណ្តាល និងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងរងចាំថ្ងៃបើកការដ្ឋានជីកព្រែកឈានចូលដល់ដើម្បីជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីសាសនា និងទូងស្គរ អបអរសាទរការជីកព្រែកហ្វូណនតេជោ។ ព្រះចៅអធិការ និងតំណាងព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានថេរដីកាឲ្យ BTV ដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហានេះ តាមវត្តនឹងមានរៀបចំធ្វើការជួបជុំព្រះសង្ឈ និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីសាសនា និងធ្វើការទូងស្គរ វាយជួង...