ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥៥ លានអឺរ៉ូជាមួយក្លិបអ៊ីតាលី AC Milan ហើយ ក្នុងការផ្ទេរខ្សែបម្រើហូឡង់ Tijjani Reijnders។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងចុះហត្ថលេខារយៈពេលប្រាំឆ្នាំនៅកីឡដ្ឋាន Etihad បន្ទាប់ពីព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ។ Manchester City សង្ឃឹមថានឹងសម្រេចរួចរាល់ការផ្ទេរនេះមុន Club World Cup មកដល់នៅថ្ងៃទី ១៤ ខែមិថុមិថុនាខាងមុខនេះ...
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។ លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន...
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន»...
ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចក្នុងនាំយកខ្សែប្រយុទ្ធ Liam Delap ពី Ipswich Town ហើយក្នុងតម្លៃផ្ទេរ ៣០ លានផោន។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ ឆ្នាំនៅ Stamford Bridge បន្ទាប់ពី Chelsea ព្រមព្រៀងជាមួយ Ipswich ជុំវិញតម្លៃផ្តាច់កិច្ចសន្យា។ ក្រុមរបស់លោក Enzo Maresca...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថាន «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។ អ្នកចូលរួមទាំងអស់ត្រូវបានបែងចែកទៅតាមគោលដៅរៀងៗខ្លួន និងនាំគ្នាសំអាតថង់ផ្លាស្ទីកតាមដងផ្លូវ បោសកើបសំរាមតាមអង្គភាព ការកាត់សំអាតស្មៅតាមដងផ្លូវ ជាពិសេសមានការដាំកូនឈើជាច្រើនដើមផងដែរ។ លោក សេង...
នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Ricardo Estanislao Morote Cannales ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សាភាគីទាំងពីរ បានពិនិត្យទៅលើលទ្ធភាពផ្សេងៗ ក្នុងការជម្រុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសកម្ពុជា...
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រំពឹងថា ប្រសិនបើធនាគារកណ្តាលសហរដ្ឋអាមេរិក កាត់អត្រាការប្រាក់ដុល្លារទាបជាងកម្រិតក្នុងពេល បច្ចុប្បន្ន វាគឺជាបច្ច័យល្អសម្រាប់ពិភពលោក ជាពិសេសកម្ពុជា លើការចរាចរណ៍សាច់ប្រាក់នៅក្នុងវិស័យធនាគារ និងមានភាពកាន់តែល្អ ប្រសើរជាងមុន ព្រមទាំងជួយជំរុញដល់ការវិនិយោគបន្ថែមទៀតផងដែរ។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities និងជាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នេះថា ជុំវិញនិង ការកាត់អត្រាការប្រាក់ដុល្លារនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក...
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។ លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើរនៅក្នុងគ្រឹះមីក្រូហិរញ្ញវត្ថុ...
ហាំប៊ួគ: មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ (Hamburg) លើការស្វែងរកដំណោះ ស្រាយ សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និង ការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីចីរភាព ទីក្រុងហាំប៊ួគ ២០២៥ (Hamburg...
កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត...