PR NEWS
មហាព្រឹត្តិការណ៍ «Ganzberg Gold Medal Kun Khmer Tour Concert» នឹងទៅដល់ខេត្តសៀមរាប ចុងសប្តាហ៍នេះ!
សាកទាយទៅមើល៍ តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន?
ខេត្ត សៀមរាប ៖ នៅចុងសប្តាហ៍នេះ ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំសម្បើមនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ពុកម៉ែបងប្អូន។
រយៈពេល២ថ្ងៃជាប់ៗគ្នា ពុកម៉ែបងប្អូន នឹងបានកម្សាន្តអារម្មណ៍ជាមួយការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។

ពុកម៉ែបងប្អូន នឹងបានរីករាយជាមួយការប្រគំតន្ត្រី «Ganzberg Gold Medal Kun Khmer Tour Concert» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ លោក ឆាយ វីរៈយុទ្ធ , កញ្ញា យូរី , ក្រុមតារាចម្រៀង Dokay, លោក Pepper egg និងលោក Tyon ដែលនឹងមកអង្រួននៅលើឆាកតន្ត្រី នៅរាត្រីថ្ងៃសៅរ៍ថ្ងៃទី១៦ ឧសភា ២០២៦។






ដោយឡែក ចូលមកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ជាពេលវេលាដ៏ល្អបំផុតសម្រាប់បងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ។ GANZBERG នឹងនាំយកសង្វៀនប្រដាល់ដ៏ធំអស្ចារ្យជាមួយនឹងគូប្រគួតពិសេសៗជាច្រើនគូ ដើម្បីជាចំណីអារម្មណ៍មួយផ្នែកទៀតជូនចំពោះលោកតា លោកអ៊ំ លោកពូ ពុកម៉ែបងប្អូនអាចទស្សនាផ្ទាល់ៗនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
កីឡាករជាច្រើនរូបមកពីក្លឹបប្រដាល់ខុសៗគ្នានឹងជួបគ្នាលើសង្វៀនតែមួយ ក្នុងនោះរួមមានគូប្រាក់លាន គូពិសេស និងគូអន្តរជាតិ។


សម្រាប់បេក្ខភាពដណ្ដើមប្រាក់លាន ទម្ងន់៦០គ.ក្រ មានពីរគូ កីឡាករ ស៊ន រ៉ាគីម (មកពីក្លឹប រាហ៊ូកីឡាខេត្តបាត់ដំបង) និងកីឡាករ ជ័រ ពៅ (មកពីក្លឹប គុនខ្មែរដូនតា) ដែលនឹងត្រូវជួបជាមួយជើងខ្លាំង ហ៊ីចាម បេលីច (មកពីព្រះរាជាណាចក្រម៉ារ៉ុក) និងកីឡាករ ម៉ូហាម៉ាដ អាលី(មកពី សាធារណរដ្ធឥស្លាមអ៊ីរ៉ង់)។ លើសពីនេះ សម្រាប់គូពិសេស គូទី១ប្រភេទទម្ងន់៥១គ.ក្រ កីឡាករ រីគី វណ្ណដា (មកពីក្លឹប ខ្លារខិនមានឬទ្ធិ) ជួបជាមួយកីឡាករ អាន ទុំ (មកពីក្លឹប សុភានូគុណខ្មែរ) គូពិសេសទី២ប្រភេទទម្ងន់៦៣គ.ក្រ កីឡាករ អ៊ីឡាង ស័ក្តិសិទ្ធិ (មកពីក្លឹប អង្គរស័ក្តិសិទ្ធិ) ជួបជាមួយកីឡាករ រឿប វិច្ឆិកា (មកពីក្លឹប រាហ៊ូកីឡាខេត្តបាត់ដំបង) សម្រាប់គូអន្ត្រជាតិប្រភេទទម្ងន់ ៦៥គ.ក្រ កីឡាករ ផល សោភ័ណ្ឌ (មកពីក្លឹប តាឡីដំរីមានឬទ្ធិ) ជួបជាមួយកីឡាករ អូម៉ា ម៉ាហៀរ (មកពី ព្រះរាជាណាចក្របែលហ្ស៊ិក)។



សាកទាយទៅមើល៍ តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ