សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និងផ្សារទំនើបអ៊ីអនមានជ័យ។ យោងតាមសហគ្រិនខ្មែរ នៅល្ងាចថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថា ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីជំរុញការធ្វើទំនាក់ទំនង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពិព័រណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រសួងកសិកម្ម ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិស័យវារីវប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ គឺដើម្បីបញ្ជាក់ថាតើរហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជាបានបើកដំណើរដល់ណាហើយ ដ្បិតកាលពីមុនប្រជាពលរដ្ឋទូទៅ ពុំសូវទទួលទានត្រីចិញ្ចឹមដោយមានទស្សនៈថា ត្រីចិញ្ចឹមនេះមិនត្រូវតាមគុណភាពស្ដង់ដារអនាម័យ...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត និងក្រុមការងារតាមមន្ទីរជំនាញបានអញ្ជើញចុះដោះស្រាយបញ្ជប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ និងទទួលបានជោគជ័យជាទីគាប់ចិត្ត។ ការដោះស្រាយបញ្ចប់វិវាទនេះ បានធ្វើឡើងនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋជាភាគីទំនាស់បានអោយដឹងថា៖ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួង បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម, នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ...
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ...
បន្ទាប់ពីបានមើលឃើញ ក្រុមពួកជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច តែងតែធ្វើសកម្មភាពញុះញុង មានចរិក ភេរវកម្ម បង្កអសន្តិសុខក្នុងប្រទេស នៅពេលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅរាជធានីភ្នំពេញ បាននំាគ្នាថ្លែងការគាំទ្រការបង្កើតច្បាប់ថ្មីដាក់ក្រុមជ្រុលនិយមមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតអំពើភេរវកម្ម និងរក្សាសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជា។ បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែធ្នូនេះថា កាលពីពេលថ្មីនេះ ពលរដ្ឋទាំងអស់គ្នា ដែលកំពុងរស់នៅជ្រោកក្រោមសន្តិភាព គឺមានការគាំទ្រជាខ្លាំង ចំពោះប្រសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឲ្យមានការបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការដាក់ក្រុមជ្រុលនិយម...
Site Oficial Sobre Cassino Online Electronic Apostas No Brasil Mostbet Apostas Desportivas Elizabeth Casino Online Site Oficial Em Nosso País Adquirir Bônus 1600 R$ Entar Content...
ក្នុងកម្មវិធីទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជូន លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) ឧត្តមភរិយារបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទស្សនកិច្ចសារមន្ទីរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
Site Oficial No País Brasileiro Apostas Esportivas Electronic Cassino Online “Casa De Apostas Mostbet Com Apostas Esportivas Online Content Mostbet On Line Casino: O Melhor Cassino...