នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ២០២៥ ប្រារព្ធឡើងក្រោមប្រធានបទ«បញ្ឈប់អំពើហិង្សាលើ...
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីជាស្នូល និងជាចលករនៅគ្រប់ ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលមានភាពសម្បូរបែប ប្រសិទ្ធភាព និងផលិតភាពនៃប្រតិបត្តិការការងារ ជំរុញការរស់ប្រចាំថ្ងៃ និងការរុញនៃកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ឆ្នាំ២០២៥ ក្រោមប្រធានបទអនាគតនៃវិស័យហិរញ្ញវត្ថុ មុននិងក្រោយឆ្នាំ២០៣០ ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នវានុវត្តន៍ និងនិន្ទាការថ្មីៗ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា...
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា សរុបមាន ចំនួនជាង ៧៨ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនផលិតភាព សេដ្ឋកិច្ច និងផលិតភាពផលិតកម្ម។ ជុំវិញបំណុលសាធារណៈនេះ, បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បង្ហាញឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ បូកសរុបទាំងបំណុលមរតក, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបមានចំនួន ១២,១៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណជាង ១២,០៦ ប៊ីលានដុល្លារអាមេរិក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាដៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨...
ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសពីការមកដល់របស់ខ្សែការពារអាល្លឺម៉ង់ Jonathan Tah ផ្លាស់ពី Bayer Leverkusen ដោយគ្មានតម្លៃផ្ទេរ។ កីឡាករវ័យ ២៩ ឆ្នាំជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Allianz Arena។ Jonathan Tah បានចំនាយពេល ១០ ឆ្នាំជាមួយ Leverkusen ឈ្នះជើងឯក Bundesliga...
នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ...
កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ គណៈប្រតិភូមកពីសភាពាណិជ្ជកម្មកាណាដា អ្នកវិនិយោគ និងអ្នកជំនាញចំនួនជាង ៣០រូប បានអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការខែតុលា ឆ្នាំ២០២៥ខាងមុខ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្រោយចប់ដំណើរទស្សនកិច្ចនេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឱ្យដឹងថា ក្រោយពីបានពិនិត្យមើលស្ថានភាពព្រលានថ្មីនេះ គណៈប្រតិភូមានការភ្ញាក់ផ្អើល ដែលមិននឹកស្មានថាប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះក្នុងកម្រិតខ្នាត...
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង បានដឹកដឹកស៊ុតមាន់ និងសត្វមាន់ ពីប្រទេសវៀមណាមដោយខុសច្បាប់ ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចផ្លូវជាតិ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល...
អតីតយុទ្ធជន ចំនួន៣៨គ្រួសារទទួលដី និងផ្ទះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីសម្រាលការលំបាក និងតបស្នងការលះបង់ជូនជាតិមាតុភូមិ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកអំណោយ ព្រមទាំងប្រគល់ដី និងផ្ទះជូនអតីតយុទ្ធជនចំនួន ៣៨គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស...