នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ និងអបអរសាទរលោកស្រី...
ពោធិ៍សាត់៖ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដល់មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងបានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្តម...
បន្ទាប់ពីប្រកាស និងជូនដំណឹងការដាក់ឱ្យអនុវត្ត ”ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតអនុវិទ្យាល័យ បឋមសិក្សា និងមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥” រួចមក មានអង្គភាពផ្តល់សេវាសាធារណៈទូទាំងប្រទេស បានដាក់ពាក្យចូលរួមប្រឡងប្រជែងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូរាជធានី ខេត្ត បានទទួលបេក្ខភាពចូលរួមដាក់ពាក្យប្រឡងប្រជែងនៅទូទាំងប្រទេស ទាំងបីកម្រិត រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៧៦៦ ក្នុងចំណោម ១,២៤០សាលានៅទូទាំងប្រទេស, (២)សាលាបឋមសិក្សា ចំនួន២,៩២៥ ក្នុងចំណោម ៧,៣២០សាលានៅទូទាំងប្រទេស និង...
ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មើលឃើញកម្ពុជាគឺជាច្រកដ៏សំខាន់ លើការតភ្ជាប់ការធ្វើធុរកិច្ច វិនិយោគ សេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030 ផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា...
មន្ត្រីជំនាញមន្ទីរកិច្ចការនារី មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុសិស្សមានការយល់ច្រឡំថ្ងៃទី១៤ ខែកុម្ភៈ និងប្រើប្រាស់ខុស ដោយគួរយកថ្ងៃនេះទៅធ្វើការងារមនុស្សធម៌មានប្រយោជន៍ដល់សង្គមវិញ ។ លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុ សិស្សមានការយល់ច្រឡំថាថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់គូសង្សារ គឺមិនមែនទេ ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។ ហើយគួរយកថ្ងៃទី១៤ កុម្ភៈ...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាតំ ណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។ ក្រសួងបរិស្ថានបានតម្រូវឱ្យផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ការបំពុលបរិសា្ថន។ ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ១....
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាកំពុងរង់ចាំការផ្ដល់យុត្តិធម៌ ពីថ្នាក់តំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីកងទ័ពថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាពទឹកដីកម្ពុជា ម្ដងជាពីរដង កាលពីឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតីទិនការងារប្រចាំឆ្នាំ២០២៦ របស់អន្តរសភាអាស៊ាន (IPA) នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កាលពីចុងខែមករា...
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកែប និងអង្គការសង្គមស៉ីវិលក្នុងក្រុង បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងារ និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់...
ក្នុងឱកាសចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំជាស្ត្រីមកពីស្រុកបរកែវ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកលំផាត់ ព្រមទាំងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន៦៥រូប នៅសាលាស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានផ្តាំផ្ញើសមាជិកក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យា ដែលសមាជិកក្រុមប្រឹក្សាឃុំ បានសន្យានាអំឡុងពេលបោះឆ្នោតកន្លងទៅ។ លោកជំទាវប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម...