កាលពីរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា...
ការបង់ពន្ធគឺជាកាតព្វកិច្ច ហើយការយកពន្ធ គឺជាការផ្ដល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត កន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពី «ពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing)» នៅខេត្តកំពត នាចុងសប្តាហ៍កន្លងមកនេះ។ ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំ និងអនុវត្តការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈ...
នុស្សប្រហែល ២២.០០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងបាសេឡូណា (Barcelona) របស់អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (២៣ វិច្ឆិកា) នៅក្នុងបាតុកម្មចុងក្រោយបង្អស់ដើម្បីទាមទារឱ្យបន្ទាបតម្លៃជួលលំនៅឋាន ដែលបានកើនឡើងខ្ពស់ហួសហេតុ និងលក្ខខណ្ឌរស់នៅកាន់តែប្រសើរឡើង។ វិបត្តិលំនៅឋានបានក្លាយជាបញ្ហាចម្បងនៅអេស្ប៉ាញ ខណៈប្រទេសនេះពិបាកក្នុងការធ្វើឱ្យមានតុល្យភាពដើម្បីលើកកម្ពស់វិស័យទេសចរ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន និងក្ដីបារម្ភពីតម្លៃជួលដ៏ខ្ពស់ ដោយសារម្ចាស់អចលនទ្រព្យផ្លាស់ប្តូរទៅរកការជួលឱ្យភ្ញៀវទេសចររយៈពេលខ្លីដើម្បីរកកម្រៃកាន់តែច្រើន។ ទិន្នន័យពីទីភ្នាក់ងារលំនៅដ្ឋានកាតាឡាន់ (CHA) បង្ហាញថា តម្លៃនៃការជួល ដែលបានុហត្ថលេខាក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា គឺស្ទើរតែ ៧០% ខ្ពស់ជាងរយៈពេលដូចគ្នាកាលឆ្នាំ២០១៤។ រដ្ឋាភិបាលបានប្រកាសពីការបង្រ្កាបលើការជួលរយៈពេលខ្លី...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្ត សៀមរាប បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសនិងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ, លេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច...
ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) របស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានគោលបំណងចងក្រងផែនការយោធារួមគ្នាមួយសម្រាប់ភាពអាសន្នដែលអាចកើតមាននៅកោះតៃវ៉ាន់ ដែលរួមមានការដាក់ពង្រាយមីស៊ីល។ សេចក្ដីរាយការណ៍នេះបាននិយាយដោយសម្អាងដល់ប្រភពមិនបញ្ចេញឈ្មោះរបស់អាមេរិក និងជប៉ុនថា នៅក្រោមផែនការដែលរំពឹងថានឹងត្រូវបានអនុវត្តនៅខែក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់ប្រជុំកោះ ណានសៃ (Nansei) នៃខេត្ត កាហ្គោស៊ីម៉ា (Kagoshima) និងខេត្ត អូគីណាវ៉ា (Okinawa) ភាគនិរតីរបស់ប្រទេសជប៉ុន...
កម្មវិធី Translate-KH ត្រូវបានសម្ពោធជាផ្លូវការ នៅក្នុងវេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កម្មវិធី Translate-KH ដែលជាកម្មវិធីបកប្រែប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងដើម្បីបំប្លែងអត្ថបទរវាងភាសាខ្មែរ និងភាសាអង់គ្លេស ដោយរលូន ដោយប្រើបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់។ កម្មវិធីនេះត្រូវបានស្នើឡើងដោយអគ្គនាយកដ្ឋាន ICT នៃ MPTC ឧបករណ៍នេះមានគោលបំណងបម្រើប្រជាជនកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយការបកប្រែដែលអាចទុកចិត្តបាន និងត្រឹមត្រូវតាមតម្រូវការនៃភាសាខ្មែរ។ ជាមួយនឹងភាពត្រឹមត្រូវដូចគ្នានឹងវេទិកាសកលឈានមុខគេដូចជា...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បណ្តាប្រទេស និងដៃគូទាំងអស់ រួមគ្នា ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅ ពិភពលោកគ្មានមីន ខណៈគ្រាប់មីននេះ បានធ្វើឲ្យប្រជាជនកម្ពុជា មានការលំបាកយ៉ាងខ្លាំង ក្នុងការទទួលយកនូវសន្តិភាព។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទាំងអ្នកវិនិយោគទាំងអ្នកទេសចរពួកគេនឹងមិនមកប្រទេសណាដែលមានសញ្ញាក្រហមថា...
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី៩ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេលមួយយប់ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសាន សម្រាប់ជើងទី៩ នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន និងបង្គោលព្រំដែនដែលបន្សល់ទុកតាំងពីសម័យបារាំង...
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកជំទាវ Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងជំនួបទ្វេភាគីនេះ មានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...