ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងត្រួតពិនិត្យការងារតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ជាមួយនឹងការចុះសួរ សុខទុក្ខនោះដែរ ឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានពាំនាំនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ...
កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បាន និងកំពុងជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លី នៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវបញ្ចប់ការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ ក្រោយពីអាជ្ញាធរខេត្ត និងកម្លាំងក្រសួង មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានធ្វើរួចរាល់ប្រមាណ៦២ម៉ឺនក្បាលដីហើយនោះ។ នេះបើយោងតាមការបញ្ចាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។ ឯកឧត្តមបានថ្លែងថា៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រសួង...
កំពង់ឆ្នាំង៖ បើទោះបីជាកម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បាន និងកំពុងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ក៏ជនល្មើសមួយចំនួនតូច នៅតែឆ្លៀតប្រព្រឹត្តិបទល្មើសនេសាទនៅពេលយប់បានដដែល ហើយកន្លងមកថ្មីៗនេះ កម្លាំងកងទ័ពចាប់បានក្រុមជនល្មើសរុញ«ជន» ដោយម៉ាស៊ីនបាន២ករណីទៀត ហើយក៏មានការលួចហ៊ុសម្រាស់នៅពេលយប់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ បទល្មើសដែលជនល្មើសតែងប្រព្រឹត្តនៅពេលយប់នោះ មានដូចជាការលួចហ៊ុសម្រាស់នៅពេលយប់, ឆក់ក្តៅ និងឆក់ត្រជាក់, ការរុញ«ជន», និងការដាក់របាំងលើសពីច្បាប់កំណត់។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រ ឬសហគ្រាស់ណា ដែលមានបុគ្គលិកបម្រើការចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការដែលមាននូវទារកដ្ឋាននេះនឹងផ្តល់ភាពងាយស្រួលដល់បុគ្គលិក និងជួយកាត់បន្ថយការចំណាយ និងការលំបាករបស់បងប្អូនដែលជាកម្មការិនី។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជា ហើយទៅពេលអនាគតតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងកសាងនូវទារកដ្ឋាននេះជាបន្តបន្ទាប់ទៀត នៅគ្រប់រោងចក្រសហគ្រាស់ទាំងអស់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា ទារកដ្ឋាននៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។ សម្ដេចធិបតី មានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ...
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មការីនីជាម្តាយ ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ។ គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន...
ភ្នំពេញ៖ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Pheavy Fc និងសារព័ត៌មានស៊ី អរ អិន (www.crnnews.net) បានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹង»។ ការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។ ជុំវិញការផ្សព្វផ្សាយនេះ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងទេសចរណ៍ ត្រូវរួមគ្នា អភិរក្ស ថែរក្សា តំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍ ជាពិសេសរៀបចំកម្មវិធីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅទីនេះឱ្យបានច្រើន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះបន្ទាប់ពីអញ្ជើញទៅទស្សនាផ្ទាល់នៅភ្នំខ្នងផ្សារ និងបានជួបជជែកលេងជាមួយ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធាន ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ។ សម្ដេចធិបតី...
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បងប្អូនកងទ័ព គ្រួសារកងទ័ព ដោយឥតគិតថ្លៃចំនួន ២០៤៧នាក់ ដែលធ្វើឡើងនៅទីតាំងវរៈសេនាតូច៣៨១ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាបេសកកម្មលើកទី ៤៩ របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកជំទាវ ទាង អេង ភរិយាឯកឧត្ដមឧបនាយករដ្ឋមន្ត្រី...
ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ ស្ពានមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។...