ថ្មីៗនេះ ទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក បានទទួលស្គាល់ប្រទេសកម្ពុជា ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា នៅដើមរដូវទេសចរណ៍បៃតងឈានចូលមកដល់នេះ ក៏បានទទួលបានកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។ ភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗគ្នា បានថ្លែងប្រាប់BTVនៅថ្ងៃទី២៩ ខែឧសភានេះថា ប្រទេសកម្ពុជា ជាប្រទេសដែលសមនឹងទទួលស្គាល់ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazineនេះ ដោយសារ ការដើរកម្សាន្តរបស់គេនៅក្នុងអំឡុងពេលនេះ គឺគ្រប់ទីកន្លែង គ្រប់គោលដៅទេសចរណ៍ទាំងអស់...
មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ប្រជាពលរដ្ឋ...
ជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន...
នាយកក្រុមហ៊ុនកូរ៉េ បានវាយតម្លៃខ្ពស់ ជុំវិញការជំរុញបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតរបស់កម្ពុជា ដែលកំពុងមាន ឧត្តមភាពខ្ពស់ សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត និងបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អ ប្រសើរ។ លោក DooYeun Lee អគ្គនាយកក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមក បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខា- ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ,...
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា នៅក្នុងដៃរបស់ឯកឧត្តម ជាវិញ្ញាសាដែលទើបតែជ្រើសរើសមុននេះបន្តិច និងបានរៀបចំក្តៅៗ។...
ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូបក្នុងចំណោមកុមាររាប់ម៉ឺននាក់ដែលធ្លាប់រត់គេចពីគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ លើសាលារៀនរបស់ពួកគេនៃសង្គ្រានឈ្លានពានកម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវការឈឺចាប់ និងស្មារតីចងចាំពីទង្វើឈ្លានពានរបស់ថៃហើយប្តេជ្ញាខិតខំរៀនសូត្រដើម្បីក្លាយជាពេទ្យយោធានាពេលអនាគត។ ក្នុងអំឡុងពេលចាក់បញ្ចាំងទស្សនីយភាពអំពីរូបនាងនៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កុមារី ទេព ចិន្តា និងម្តាយ រួមទាំង អ្នកចូលទស្សនារាប់រយនាក់ បានរំជួលចិត្តរំលឹកពីការលំបាកនៃការឈ្លានពានរបស់ថៃមកប្រទេសកម្ពុជា។ កុមារីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យជាតិរឹងមាំ។ ចិន្តា...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។ អ្នកស្រី...
ប្រតិភូចិនមកពីខេត្តហៃណាន ចំណាប់អារម្មណ៍លើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យ កសិកម្ម ពិសេសការដាំដុះ និងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ចិន ដឹកនាំដោយលោក Qiu Wenxu អនុប្រធានវិទ្យាស្ថាន Haikou Silk Road Academy of Social...
កំពង់ធំ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ មកពីឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ថ្លែងក្នុងឱកាសនោះដែរលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស...
កោះកុង៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមផ្ទាល់ក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រុងពលី និងចម្រើនព្រះបរិត្ត ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ លោកជំទាវ...