ភ្នំពេញ៖ ក្រុមសិប្បករ បានលើកឡើងថា ក្រោយការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃជាមួយកម្ពុជាអស់រយៈពេលជិតមួយឆ្នាំមកនេះ សន្ទុះផលិតកម្មក្នុងស្រុកបានបង្ហាញពីសមត្ថភាពកាន់តែច្បាស់ ក្នុងការផ្គត់ផ្គង់ផលិតផលជាតិទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងមានតម្រូវការកើនឡើង ដោយសារស្មារតីពហិការទំនិញនាំចូលពីថៃរបស់ពលរដ្ឋខ្មែរ ហើយងាកមកប្រើប្រាស់ផលិតផលជាតិយ៉ាងផុលផុស ខណៈដែលផលិតក្នុងស្រុកមានការទទួលស្គាល់ទាំង គុណភាព អនាម័យ និងមានរសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូល។ ក្រុមសិប្បករ បានវាយតម្លៃថា ជិតមួយឆ្នាំមកនេះ ការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារគឺមានការរីកចម្រើនគួរអោយគត់សម្គាល់។ ជាក់ស្តែងខ្សែក្រវាត់ផលិតកម្មរបស់សហគ្រាសរបស់ពួកគេ កំពុងមមាញឹងខ្លាំង ដើម្បីផលិតផ្គត់ផ្គង់បម្រើឱ្យទីផ្សារក្នុងស្រុកកំពុងកើនឡើង។ ពួកគេថា បច្ចុប្បន្ននេះ ផលិតផលជាតិច្រើនលើសលុប...
ភ្នំពេញ៖ ក្រោមបរិយាកាសនៃការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពជាក់ស្តែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅទទួលសកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន ៥១នាក់ ដោយក្នុងនោះមកពីឃុំស្វាយប្រទាល ចំនួន២៤នាក់ និងឃុំតាលន់ ចំនួន២៧នាក់ ស្រុកស្អាង ខេត្តកណ្តាល...
ភ្នំពេញ ៖ បណ្តាអ្នកនយោបាយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា នឹងត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ពីព្រោះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។ ឯកឧត្តម រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភានេះ គឺជាខួបមួយឆ្នាំនៃការចងចាំដែលកងទ័ពថៃចូលមកឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបានបាញ់សម្លាប់វីរកងទ័ពកម្ពុជា។ ហើយជាថ្ងៃសោកសៅនិងឈឺចាប់បំផុតចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយអំពាវនាវដល់ប្រជាជាតិខ្មែរចងចាំនៅការឈ្លានពានរបស់ថៃ និងអំពាវនាវឲ្យប្រជាជាតិខ្មែរទាំងអស់ឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលអាហារថ្ងៃត្រង់ជាកិត្តិយសជូន ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វ៊ីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកជំទាវ អ៊ាត សោភា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Pedro Swahlen សម្រាប់ការរួមចំណែកដ៏សកម្មរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វ៊ីស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្តីពីស្ថានការព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី...
ភ្នំពេញ៖ ក្រុមយុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីកម្មក្នុងសង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវទុក្ខលំបាករបស់ជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ជាពិសេស ចង់ចាំនូវព្រឹត្តិការណ៍កើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលវីរៈកងទ័ពមួយរូបដំបូងគេបានពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បានប្តេជ្ញាថានឹងប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិដ៏រឹងមាំ។ ក្នុងរយៈពេលមួយឆ្នាំនៃអំពើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ នៅតែចង់ចាំពលីកម្មរបស់វីរកងទ័ព វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់ព្រិន្ទបាលឯក សួន រោន...
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៧៣នាក់...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យហ៊ានរាយការណ៍ពីកង្វល់ និងបញ្ហាប្រឈមនានាដែលខ្លួនបានជួបប្រទះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។ យោងតាមរបាយការណ៍បូកសរុបវឌ្ឍនភាព ដែលអានដោយ ឯកឧត្តម សៀត...
ឯកអគ្គរដ្ឋទូតឡាវ ថ្លែងថា ចំណងមិត្តភាពយូរអង្វែងកម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និង វិស័យហិរញ្ញវត្ថុជាដើម។ ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦...
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងន័យនេះ ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចសហការក្នុងតំបន់។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងជំនួប ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបជាមួយឯកឧត្តម SHIMADA Tomoaki អនុរដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ កាលពីឆ្នាំមុន គឺជាការចងចាំរបស់ខ្មែរទូទាំងប្រទេសដែលយោធាថៃបំពាន និងលួចបាញ់សម្លាប់ វីរយុទ្ធជនកម្ពុជា គឺលោកព្រឹន្ទបាលឯក សួន រោន នៅវេលាម៉ោងប្រហែល ៥:៤៥ នាទីព្រឹក នៅក្នុងតំបន់ត្រីកោណមរកត ភូមិន្ទតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទង្វើនេះ គឺជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ ហើយបន្តឈ្លានពានកាន់កាប់លើទឹកដីកម្ពុជាជាច្រើនកន្លែងដោយដាក់ទូកុងតឺន័រ និងបន្លាលួសរារាំងមិនឱ្យពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺននាក់ទៀតមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបានរហូតដល់បច្ចុប្បន្ននេះ។ រហូតមកដល់ពេលនេះ ទោះបីជាកម្ពុជា...