ប្រជាកសិករដាំដុះដំណាទុរេនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កំពុងទទួលបានការគាំទ្រពីក្រុមអតិថិននៅក្នុងស្រុក ដោយប្រមូលផលជាបន្តបន្ទាប់លក់ទៅកាន់ទីផ្សារតាមការបញ្ជាទិញ។ ទោះបីជាប្រឈមនឹងកត្តាអាកាសធាតុផងក្តី ក៏កសិករនៅឃុំត្រពាំងរូង បានពុះពារបង្កបង្កើនផលទុរេនរបស់ខ្លួនរហូតដល់ពេលប្រមូលផលលក់ទៅជូនប្រជាពលរដ្ឋ និងអតិថិជនក្នុងស្រុក ព្រោះតែគុណភាពទុរេល្អមិនប្រើជីគីមីដូចបណ្តាប្រទេសជិតខាង។ តំណាងកសិករ លោក អ៊ឹង បឺត បានរៀបរាប់ឱ្យBTVដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា វាយតម្លៃបឋមទិន្នផលទុរេរបស់លោក កើនជាង១០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកំពុងមមាញឹកកាត់លក់ជូនអតិថិជនក្នុងស្រុក ខ្លះបញ្ជាទិញពីរាជធានីភ្នំពេញ និងខ្លះទៀតនៅតាមបណ្តាខេត្តផ្សេងៗ។ ឃុំត្រពាំងរូង ស្រុកកោះកុង ចាត់ទុកថា...
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើការបណ្តេញជនជាតិវៀតណាម ១០៩នាក់ ស្រី ២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជួញដូនូវសារធាតុញៀនខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា...
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មនេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសលុចសំបួ ជាមួយឯកឧត្តម Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសលើការលើកកម្ពស់សេវាសុខាភិបាលប្រកបដោយសមធម៌ គុណភាព និងភាពធន់។ អនុស្សរណៈនៃការយោគយល់គ្នានេះ...
ខ្មែរត្រូវចងចាំ…មួយឆ្នាំមុន… ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃចាប់ផ្តើមធ្វើឱ្យមេឃស្រទុំ ផែនដីញាប់ញ័រ ហើយបន្ទាប់មកសំឡេងកាំភ្លើងធំបានបន្លឺឡើងហែកទ្រូងប្រជាជាតិខ្មែរសាជាថ្មី។ ការវាយប្រហារចូលជ្រៅមកក្នុងទឹកដីមាតុភូមិ បានឆក់យកជីវិត បំបែកគ្រួសារ និងបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រៅដែលមិនអាចលុបលាងបាន។ ផ្ទះសម្បែងរាប់ម៉ឺនខ្នងត្រូវក្លាយជាផេះផង់ ប្រជាជនរាប់សិបម៉ឺនគ្រួសារត្រូវរត់ភៀសខ្លួនទាំងបាតដៃទទេ សម្រែកយំសោកបានបន្លឺឡើងពាសពេញផ្ទៃប្រទេស។ អ្វីដែលកាន់តែឈឺចាប់ហួសថ្លែងនោះគឺ ប្រាង្គប្រាសាទបុរាណដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ក៏ត្រូវទទួលរងការបាញ់ប្រហារយ៉ាងឃោរឃៅ។ ការឈឺចាប់នេះ ជ្រៅហួសកម្រិតដែលពាក្យសម្តីអាចរៀបរាប់បាន។ វាជាព្រឹត្តិការណ៍ដែលបានឆូតអូសបេះដូងខ្មែរគ្រប់រូបឱ្យហូរឈាម។ ប៉ុន្តែ ក្នុងនាមជាកូនខ្មែរ ទោះដួលប៉ុន្មានដង ឬរងការឈឺចាប់កម្រិតណា ក៏យើងមិនយកការឈឺចាប់នេះមកធ្វើជាការចុះចាញ់...
នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ឯកឧត្តមបានមានប្រសាសន៍ថា “ថ្ងៃនេះគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌...
ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ បានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋទូទៅបានចូលរួមគាំទ្រ។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើន បានបង្ហាញសកម្មភាពចូលរួមបរិច្ចាគជាថវិកាបន្តបន្ទាប់ ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា និងដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនាផងដែរ។ លោក ឈុន វណ្ណឡេង នាយករង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ...
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី...
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅអគារខុនដូរ R&F ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្ស១៦នាក់ និងបានធ្វើឡើងរយៈពេល០២ថ្ងៃ ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា កម្ពុជា បានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន ហើយនឹងខិតខំបន្តការពារ ថែរក្សា សន្ដិភាពដែលសម្រេចបាននេះឱ្យបានទោះបីឋិតនៅក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងថា គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរំឭកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ ដើម្បីដាស់ស្មារតីកូនខ្មែរក្នុង «ទិវាដាស់ស្មារតីជាតិ»...