សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) បានពិភាក្សា និងផ្លាស់ប្តូរទស្សនាទាន គន្លឹះ ទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និង សាធារណជន។ ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារ កណ្តាល នៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹង ទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា...
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល ក្រោមប្រធានបទ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការស្រុតចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ។...
ជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន...
ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក...
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែលជាសំណល់សង្រ្គាមរបស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានករណីប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្តង។ ឯកឧត្តមបានបញ្ជាក់ថា គ្រាប់បែកចង្កោមនេះជាប្រភេទគ្រាប់បែកចង្កោមM46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។...
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេនក្នុងអាណត្តិទី៧នេះ តែងតែ ឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជា បានឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ ហើយកម្ពុជាបានខិតខំស្វះស្វែងរកបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយ...
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំហើយដែលយោធាថៃបានបើកការបាញ់ប្រហារសម្លាប់យុទ្ធជនខ្មែរនៅលើទឹកដីខ្មែរក្នុងខេត្តព្រះវិហារ, ក្នុងពេលរំឭកដ៏ការឈឺចាប់នេះប្រមុខការពារជាតិបានអំពាវនាវដល់ខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។...
សៀមរាប៖ ខណ្ឌរដ្ឋបាលជលផលសៀមរាមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ត្រីប្រមាណពីរតោនបានងាប់នៅកន្លែងអភិរក្សតាមោក ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង៤,៣០នាទី។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ដែលបានកំពុងយាមការពារនៅកន្លែងអភិរក្សជលផលតាមោក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺនៅប៉ុន្មានថ្ងៃនេះ អាកាសធាតុមានសភាពក្តៅខ្លាំង ហើយទឹកនៅកន្លែងអភិរក្សក៏រីងរាក់ខ្លាំង នៅសល់កម្ពស់ប្រមាណ០,១ម៉ែត្រ ទៅ០,៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទឹកក្តៅខ្លាំងរហូតដល់បាតដី...
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង៧សាលា ក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សាលាបឋមសិក្សាចតុមុខបានបើកកិច្ចប្រជុំ បូកសរុបការងារចុះពិនិត្យតាមដាន វាយតម្លៃនិងគាំទ្រការអនុវត្តស្ដង់ដារសាលាបឋមសិក្សាគំរូ ឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមវត្តមានលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីនៃការិយាល័យអប់រំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចតុមុខ រួមទាំងលោកគ្រូអ្នកគ្រូ ជាង១០០នាក់ផងដែរ នៅសាលាប្រជុំសាលាបឋមសិក្សាចតុមុខ...