ដូចដែលទស្សនាជនធ្លាប់បានដឹងហើយថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន តែងតែនាំមកនូវខ្សែភាយន្តភាគខ្មែរ និងបរទេសល្អៗ ដើម្បីចាក់ផ្សាយជូនជាការកម្សាន្តដល់ពុកម៉ែបងប្អូនជានិច្ច។
បុរីអាម៉ូរី បានបោះទុនវិនិយោគ សរុបប្រមាណ ១0 លានដុល្លារអាមេរិក លើគម្រោងអាម៉ូរីសែនសុខ ដោយគម្រោងនេះ ផ្ដោតសំខាន់លើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទ ដោយរចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ។
ទស្សនិកជនជាច្រើន ប្រាកដជានៅជក់ចិត្តជាមួយនឹងសាច់រឿង «ប៉ាពីរជើងល្អ» នៅឡើយទេ។ ឆាប់ៗនេះ ស្ថានីយទូរទស្សន៍ បាយ័ន នឹងនាំយករឿងភាគខ្មែរថ្មីមួយទៀត ដើម្បីចាក់ផ្សាយជូនទស្សនាដល់ទស្សនិកជន បន្ទាប់ពីរឿង «ភពស្នេហ៍»។
មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចមានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅវិមានសន្តិភាព។
អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិយស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។
សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវ៨ ចំណុចដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅ កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។
ម៉ៃ មិនទាន់នឹងបានជួបមុខ ម៉ារីអូ ថ្មីនៅឡើយទេ។ រង់ចាំទស្សនាទាំងអស់គ្នា ថាក្នុងឈុតបន្តបន្ទាប់ តើនាង និងអ្នកផ្សេងៗអាចនឹងចំណាំតួប្រុស ម៉ារីអូ បានឬទែ?
សម្ដេចតេជោ បានមានប្រសាសន៍ណែនាំថា ក្នុងករណីខេត្តនៅឆ្ងាយ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាស ត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។
រឿង «១០០% គឺស្រឡាញ់» ទទួលបានការពេញចិត្ត ពេញថ្លើមខ្លាំងពីសំណាក់ទស្សនិកជន ពិសេសហ្វេនៗរបស់តួឯកប្រុសស្រីរបស់យើងតែម្ដង។