ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានអៈអាងថា ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ...
នៅព្រឹកថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សូមជម្រាបថា នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប បច្ចុប្បន្នមានគ្រូស័្មគ្រចិត្តចំនួន៩នាក់ សិស្សចំនួន១១០នាក់ (ប្រុស២០នាក់ ស្រី៩០នាក់) លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃនេះបានប្រកាសអញ្ជើញវិនិយោគិនដែលមានបំណងចង់វិនិយោគនៅកម្ពុជា និងបានបញ្ជាក់ទៀតថា កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរជន ដើម្បីរីកលូតលាស់ជាមួយគ្នាទៅថ្ងៃអនាគត។ ក្នុងឱកាសអញ្ញើញចូលរួមបើក វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរៀបចំវេទិកានាពេលនេះ ពិតជាសបញ្ជាក់ឱ្យឃើញថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសក្នុងការជួបជុំ...
កំពង់ធំ៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលករទើបធ្វើមាតុភូមិនិវត្តន៍មកពីខេត្តស្រះកែវប្រទេសថៃ នៅភូមិត្រទាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៥ ។ ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ...
ថ្ងៃនេះមានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាស ប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖ « សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ »...
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលបានប្រពឹត្តទៅនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្តការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំងប្រជាជនទូទៅឱ្យចូលរួមជាមួយសេវាកម្មជាតិផ្ដល់ឈាមទូទាំងប្រទេស។ ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ...
ស្វាយរៀង ៖- ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៥ នេះបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជំរុញ និងការអនុវត្តឧស្សាហកម្មបៃតងនៅកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តម ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មន្ទីរឧស្សាហកម្ម លោក លោកស្រីជាមន្ត្រីរដ្ឋបាលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តប្រមាណជាង៧០ នាក់។ លោកប៉ែន ភាវុធ អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ បានធ្វើរបាយការណ៍ស្វាគមន៍ដោយគូសបញ្ជាក់ថាសិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មនៅថ្ងៃ...
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អនុសាខាស្រុកកំពង់ស្វាយ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ព្រមទាំងដាំកូនឈើចំនួន៦០ ដើមដឹកនាំដោយលោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង កាកបាទក្រហមកម្ពុជា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីអនុសាខា យុវជនកាកបាទក្រហម ដោយមានការការចូលពីសិស្សានុសិស្ស សរុបចំនួន៣០០នាក់ នៅក្នុងវិទ្យាល័ យហ៊ុនសែន...
ស្វាយរៀង ៖ មន្ត្រីជំនួយការប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មកកម្ពុជា មានចំនួន៩សែន ២ម៉ឺន ៩ពាន់ ៧៨១នាក់ មាន១៤៨...
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន ១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជាការជួយសម្រួល និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋទាំងជាង១ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។...