កីឡាករខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Patrick Robson de Souza Monteiro នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយដើម្បីទៅចូលរួមជាមួយក្លឹបថ្មី ក្រោយពីរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបីក្នុងរដូវកាលនេះ។ ក្នុងពិធីជប់លៀងក្លឹបកាលពីយប់ថ្ងៃទី ២៦ ខែឧសភា Patrick Robson បានប្រាប់ឱ្យដឹងថាខ្លួននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើត ប្រេស៊ីល សម្រាកនៅទីនោះជាងមួយខែ រួចនៅធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅខែកក្កដាខាងមុខនេះ ដើម្បីលេងឱ្យក្លឹបថ្មី Persib Bandung ដែលទើបតែឈ្នះលីគកំពូលឥណ្ឌូណេស៊ី។ Patrick Robson វ័យ២៨ឆ្នាំ កើតនៅទីក្រុងប្រេស៊ីលីយ៉ា...
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនស្នងការរង អធិការ អធិការរង មន្រ្តីនគរបាល រួមទាំងមន្រ្តីអាវុធហត្ថសរុបជាង ៣០នាក់ពាក់ព័ន្ធទៅនឹងករណីគប់គិតគ្នាកាត់សៀលចូលលួចសម្ភារក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។ ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់នៅរសៀលនេះថា ស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី។ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះថា “ខាងខ្ញុំកំពុងតែធ្វើការ អត់មានស្ថាប័នណាចុះមកទេ គឺខាងស្នងការដ្ឋានរបស់យើងជាអ្នកអនុវត្តការងារនឹងផ្ទាល់ ហើយខាងអាវុធហត្ថក៏អនុវត្តការងារនឹងផ្ទាល់ដែរ។ ហើយយើងកំពុងតែធ្វើការងារនេះ”៕ អត្ថបទៈវង្ស...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជាប្រកបដោយជោគជ័យ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ...
ក្រុមអតីតពលករដែលធ្លាប់ធ្វើការនៅប្រទេសថៃ បានអំពាវនាវ និងលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរងាកមកធ្វើការក្នុងស្រុកវិញ ជៀសវាងការប្រថុយប្រថានត្រឡប់ទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជាមានការងារសម្បូរបែបជាងមុន ទាំងប្រាក់ចំណូលសមរម្យ ទាំងការជួយកាត់បន្ថយការចំណាយ ជាពិសេសបានរស់នៅជិតក្រុមគ្រួសារ។ អ្នកស្រី តាន់ សុភា អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រកាត់ដេរ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះថា នៅពេលដែលបានវិលត្រឡប់ចូលមកទឹកដីស្រុកកំណើតវិញ អ្នកស្រីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។ អ្នកស្រី បានឱ្យដឹងទៀតថា...
យុវជនខ្មែរ នៅតែមានការចងចាំ មានការឈឺចាប់ ចំពោះព្រឹត្តិការណ៍ ២៨ ឧសភា ឆ្នាំ ២០២៦ ជាថ្ងៃដែលទាហានថៃ ចូលឈ្លានពានបាញ់សម្លាប់វីរកងទ័ពខ្មែរ លើទឹកដីកម្ពុជា ជាលើកដំបូង។ ទន្ទឹមនឹងមានការចងចាំ មានភាពឈឺចាប់ទាំងនេះ យុវជនម្នាក់ៗក៏បានដឹងច្បាស់ពីតួនាទី ទំនួលខុសត្រូវរបស់ខ្លួន ដែលត្រូវជាអ្នកបន្តវេនរឹងមាំ ពោពេញដោយសក្ដានុពល សម្រាប់ការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលទាហានថៃ បានចូលឈ្លានពានលើទឹកដីកម្ពុជា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងពន្យល់ជាថ្មីអំពីគម្រោងព្រែកជីកហ្វូណនថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់ទៅពេលអនាគត ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិត កែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងព្រែកជីក «ហ្វូណនតេជោ»...
សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈជាសកលចាប់ពីខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្នុងពេលភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់...
ក្រុមហ៊ុន GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តក្រចេះហើយ ទីតាំងប្រព្រឹត្តិទៅនៅ មណ្ឌលកីឡាខេត្តក្រចេះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹងករណីបើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។ ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការសាទរចំពោះកំណើននៃការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាទៅតាមបណ្ដារោងចក្រផលិតកង់រថយន្តនានានៅក្នុងស្រុក ជៀសជាងការនាំចេញទៅក្រៅប្រទេសដែលនាំឱ្យកម្ពុជាខាតបង់តម្លៃដើម និងតម្លៃផលិតផលសម្រេចជាច្រើន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥...