ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភះ នេះ បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្តលើកទី២៧ និងថែទាំវេជ្ជសាស្រ្តលើកទី១៤ ក្រោមប្រធានបទ«ការព្យាបាល និងថែទាំប្រកបដោយនវានុវត្តន៍ ក្នុងយុគសម័យឌីជីថល» និងបំពាក់គ្រឿងឥស្សរិយស ជូនដល់សប្បុរសជន ថ្នាក់ដឹកនាំ និងមន្រី្តរាជការ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភះ ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥នេះ បានជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាល JICA នៅទីស្តីការក្រសួង។ នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
តាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥ នេះ, មានកុមារចំនួន ៨៨ ៦៤៨ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥ ៤៦៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២ នាក់ មានជំងឺគ្រុនឈាន និង ២ ៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែក ស្រ្តីមានផ្ទៃពោះចំនួន...
ការយល់ដឹងពីថ្ងៃ ១៤កុម្ភៈ ក្នុងពេលបច្ចុប្បន្នបានផ្លាស់ប្ដូរមកភាពវិជ្ជមានច្រើនសម្រាប់ស្រទាប់យុវវ័យ ខណៈពួកគេដឹងច្បាស់ ថ្ងៃ ១៤កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ពុំមែនជាថ្ងៃត្រូវលះបង់ ប្រព្រឹត្តិអំពើខុសឆ្គងនោះទេ ដោយបែរមកយកថ្ងៃនេះជាថ្ងៃចែករំលែកក្ដីស្រឡាញ់សម្រាប់មនុស្សជំវិញខ្លួន និងអ្នកមានគុណទៅវិញ។ ថ្ងៃ ១៤កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទោះជាពិធីបុណ្យនៃជាតិសាសន៍ដទៃក្ដី តែវាបានហូរចូលសង្គមកម្ពុជា ជាច្រើនឆ្នាំមកហើយ។ អតីតកាលមានការយល់ខុស ដោយយុវជននាពេលនោះ ចាត់ទុកថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលអាចឈានទៅការប្រព្រឹត្តិអំពើខុសឆ្គងប្រពៃណី។ ការយល់ឃើញដូចនេះ បានផ្លាស់ប្ដូរមកជាភាពវិជ្ជមានវិញ សម្រាប់យុវជននាពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថា...
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅតាមបណ្តាឃុំនានា ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល...
មជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានសហការជាមួយក្រុមហ៊ុន សហគ្រាសចំនួនជាង១០ ដោយផ្តល់ឱកាសការងារចំនួនជិត ៩ពាន់កន្លែង ជូនដល់ដល់កម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានឆាបឆេះកាលពីថ្មីៗកន្លងទៅ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី...
ប៉ារីស៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីស្នាក់ការកណ្ដាល AFD។ ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលនិងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេសលើគោលនយោបាយទិន្នន័យបើកចំហ...
ភ្នុំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ ជាលទ្ធផលកិច្ចប្រជុំបានទទួលយកសេចក្តីព្រាងច្បាប់ស្តីពីជលផល ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២២៥ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆំាងការទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនិងសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក៕
នៅថ្ងៃទី១៣ ខែកុម្ភៈនេះ មានសិស្សនិស្សិត និងយុវជនដែលភាគច្រើនជាអ្នកស្វែងរកឱកាសការងារហាត់ការ ស្វែងរកការងារ និងខ្លះទៀតចង់ផ្លាស់ប្តូរអាជីពការងារ បាននាំគ្នាចូលរួមវេទិកា ការងាររៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដើម្បីសាកសួរព័ត៌មាន ដាក់ប្រវត្តិរូបសង្ខេប CV ការជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនភ្លាមៗ និងការទទួលបានឱកាសការងារ ។ បណ្តានិស្សិត និងក្រុមយុវជន បានថ្លែងប្រាប់BTV ថា ក្រោយពីទទួលបានដំណឹងពីទីភា្នក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា មានក្រុមហ៊ុនចំនួន១៩...
ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះ ក៏មានការស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។ លក្ខណៈបច្ចេកទេសនាវា៖ -នាវាទី១ឈ្មោះ INS SUJATA លេខ P៥៦...