មកដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ៣ម៉ឺន៧ពាន់គ្រួសារ សរុបប្រជាពលរដ្ឋ មានជាង១២ម៉ឺននាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានារសៀលនេះ។ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកដល់ថ្ងៃទី១០ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែងប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានា។ ក្នុងនោះមានប្រជាពលរដ្ឋស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់នៅខេត្តឧត្តរមានជ័យ...
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មកដល់ជាងពីររសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៖ – ម៉ោង ១៤:២២នាទី យោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕
រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេលសាងសង់ជាងមួយឆ្នាំ។ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រទី៤នេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ដោយប្រើទុនវិនិយោគចំនួន ៣៨,៥លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែងនៅពេលដំណើរការពេញសមត្ថភាព។ ពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម...
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកាណដា ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស ឯកអគ្គរដ្ឋទូតវិសាមញ្ញ កាណាដា ប្រចាំកម្ពុជា បានប្ដេជ្ញាពិភាក្សាជាមួយដៃគូរនានាដោយធ្វើយ៉ាងណាខិតខំជួយដោះស្រាយ បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងជាថ្មីនេះ ហើយស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ខណៈកម្ពុជាត្រូវការជាចាំបាច់នោះ ។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយជាមួយគ្នានោះ ឯកឧត្តម ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ...
គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ២ម៉ឺនគ្រួសារ សរុបប្រជាពលរដ្ឋ មានជាង១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នេះបើយោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជាថ្លែងក្នុងសន្និសីទព្រឹកនេះ។ គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះបានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើន...
គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែ គោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ខណៈមកដល់ព្រឹកនេះ យោធាថៃបន្តបើកការបាញ់ប្រហារយ៉ាងខ្លាំងមកលើដែនអធិបតេយ្យកម្ពុជាដោយមិនរើសគោលដៅ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មកដល់ម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងទី៥...
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាមកដល់ម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូនេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង៖ – ម៉ោង ១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្រ្តឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ – ម៉ោង ១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។...
គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ២ម៉ឺនគ្រួសារ សរុបប្រជាពលរដ្ឋមានជាង ១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជាថ្លែងក្នុងសន្និសីទព្រឹកនេះ។ គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះបានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការបាញ់ប្រហាររបស់ទាហានថៃមកលើប្រាសាទបុរាណខ្មែរយ៉ាងឃោឃៅនោះគឺជាទង្វើអសីលធម៌ ប្រមាថមើលងាយកន្លែងសក្ការៈបូជានៃមនុស្សជាតិ មួយវិញទៀតការបន្តបាញ់ផ្លោងរបស់ថៃមកលើកម្ពុជាគឺជាការបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិជាដើម។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីបច្ចុប្បន្នភាព នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទាក់ទងនឹងករណីកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជា និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាការប្រើប្រាស់អាវុធធុនធ្ងន់ និងការដាក់ពង្រាយយោធាយ៉ាងច្រើនលើសលប់ ដើម្បីទន្រ្ទានយកទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត នៃបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ...
ជនជាតិថៃចំនួនចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកម្ពុជាឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយរបាយការណ៍ស្រាវជ្រាវ របស់សមត្ថកិច្ចបានបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងសម្របសម្រួលពី លេខាធិការដ្ឋាននៃគណៈកម្មការ...