ស្វាយរៀង ÷ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមប៊ួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានជំរុញដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងផ្នែកពាក់ព័ន្ធត្រូវខិតខំរិះរកវិធានការដោះស្រាយ កាត់បន្ថយឲ្យនៅកម្រិតទាបអត្រាបោះបង់ការសិក្សារបស់សិស្ស ។ ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញបិទសន្និបាតអប់រំឆ្នាំ២០២៣.២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤.២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងផងដែរ ។ ក្នុងនាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមហង់ ជួនណារ៉ុង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង...
នៅថ្ងៃទី៣០ ខែមករានេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី...
ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាន៍បញ្ជាក់ថា ជាគោលការណ៍ដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលពុំមែនដោះស្រាយការងារតែនៅក្នុងការិយាល័យ ឬក៏ដាក់ចេញតែគោលនយោបាយនៅលើក្រដាសនោះឡើយ។ ប៉ុន្ដែថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នបានចុះទៅធ្វើកិច្ចការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋហើយស្វែងរកដំណោះស្រាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ...
ក្រោយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបញ្ជរសេវាសាធារណៈចល័ត និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន បានមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវជន សិស្ស និស្សិត ដែលចូលរួមប្រើប្រាស់និងស្វែងយល់ព័ត៌មាននានា ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣១ ខែមករានេះ បានមានប្រសាសន៍ឲ្យដឹងថា បញ្ជរសេវាសាធារណៈចល័តនេះ វិទ្យាស្ថានលោកទទួលបានចំនួន១គ្រឿង...
វិរៈបុរសបាល់ទាត់អាហ្សង់ទីន Lionel Messi បានបញ្ជាក់ថា ចង់លេង World Cup 2026 ដែលនឹងជា World Cup ចុងក្រោយនៃអាជីពរបស់ខ្លួន នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni។ លោក Scaloni ដែលដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022 នៅកាតា បានពន្យល់ថាការសម្រេចចិត្តរបស់ Messi ពិតជាមានការសាទរ តែត្រូវរង់ចាំពីស្ថានភាពជាក់ស្តែងព្រោះថា...
10 Best Online Casinos Within Canada For Real Cash In 2024 Content Why Is Jackpot City The Best Canadian On The Internet Casino Site? Responsible Gambling...
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្ដង់ដារចំនួន ២១ និងកំពុងបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យ នានាសម្រាប់សេដ្ឋកិច្ចជាតិ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់។ ក្រុមប្រឹក្សាស្តង់ដារជាតិ នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំលើកទី ៣០ ដើម្បីពិនិត្យ និងអនុម័តស្តង់ដា សម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការស្តង់ដារអន្តរជាតិ (ISO) ។ ឯកឧត្តម...
កំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីវឌ្ឍនភាព នៃការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង នៃខេត្តកំពង់ធំ។ ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៧គ្រឿងបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ស្ទឹងសែន ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំងក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា...
ស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ទីទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង...
ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ គុណភាពខ្យល់នៅតាមបណ្ដារាជធានី ខេត្តនៅកម្ពុជា គឺបន្តមានសន្ទស្សន៍គុណភាពខ្យល់ «ល្អ«។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។ ក្រសួងបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3...