ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៩ មីនាឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំ នៃខេត្តឧត្តរមានជ័យ នៅតែបន្តនាំគ្នា ធ្វើដំណើរទៅទស្សនាកម្សាន្តលេង និងផ្តិតយករូបភាពល្អៗនៅក្នុងតំបន់រមណីដ្ឋានប្រាសាទតាមាន់ធំ ដែលជាកេរមរតករបស់បុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីសម័យបុរាណកាលមកនោះ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីឃុំកោគមន បានបង្ហាញនូវចំណាប់អារម្មណ៍ថា សម្រាប់រូបគាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត បានមកដល់តំបន់ប្រាសាទតាមាន់ធំនេះ ពិតជាមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈឃើញមានវត្តមានបងប្អូនកងទ័ព ដែលបានឈរជើងប្រចាំការ នៅក្នុងតំបន់នេះ មានការទទួលរាក់ទាក់រួសរាយ និងការពារបានយ៉ាងល្អប្រសើរ។ ពលរដ្ឋរូបនេះ បានឲ្យដឹងថា សម្រាប់ការមកកម្សាន្តនៅក្នុងតំបន់ប្រាសាទតាមាន់ធំ នេះគឺពុំមានអ្វីគួរឲ្យមានការបារម្មណ៍ពីសុវត្ថិភាព...
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ត្រូវតាមដានឱ្យបានជាប់លាប់ចំពោះការប្រើប្រាស់សេវា ប.ស.ស របស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវានេះ។ ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងថា បណ្ណ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។...
នៅថ្ងៃទី១០ ខែមីនានេះ ក្រសួងទេសចរណ៍ និងអង្គការ Swiss Contact បានសហការបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជាហូកា លើផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល ១ សប្តាហ៍នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តរាជធានីគោលដៅ ផ្តល់សេវាជូនភ្ញៀវប្រកបដោយគុណភាព កក់ក្តៅ និងភាពទាកទាញ។ លោក ជួប រតនា ប្រធាននាយករដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងប្រធានលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ថ្លែងថា នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានសហការចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃជំនាញបដិសណ្ឋារកិច្ចកម្ពុជា...
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មការីនីជាម្តាយ ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន។ សម្ដេចធិបតីមានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តប្តេជ្ញាលើកកម្ពស់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតជានិច្ច រួមទាំងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតដល់បងប្អូនកម្មករនិយោជិតតាម រយៈបេឡាជាតិសន្តិសុខសង្គម(បសស)នោះ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋាននៅរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ន...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងត្រួតពិនិត្យការងារតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ជាមួយនឹងការចុះសួរ សុខទុក្ខនោះដែរ ឯកឧត្តម ឧត្តមនាវីឯកទៀ សុខា ក៏បានពាំនាំនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ...
កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បាន និងកំពុងជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លី នៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវបញ្ចប់ការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ ក្រោយពីអាជ្ញាធរខេត្ត និងកម្លាំងក្រសួង មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានធ្វើរួចរាល់ប្រមាណ៦២ម៉ឺនក្បាលដីហើយនោះ។ នេះបើយោងតាមការបញ្ចាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។ ឯកឧត្តមបានថ្លែងថា៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រសួង...
កំពង់ឆ្នាំង៖ បើទោះបីជាកម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បាន និងកំពុងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ក៏ជនល្មើសមួយចំនួនតូច នៅតែឆ្លៀតប្រព្រឹត្តិបទល្មើសនេសាទនៅពេលយប់បានដដែល ហើយកន្លងមកថ្មីៗនេះ កម្លាំងកងទ័ពចាប់បានក្រុមជនល្មើសរុញ«ជន» ដោយម៉ាស៊ីនបាន២ករណីទៀត ហើយក៏មានការលួចហ៊ុសម្រាស់នៅពេលយប់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ បទល្មើសដែលជនល្មើសតែងប្រព្រឹត្តនៅពេលយប់នោះ មានដូចជាការលួចហ៊ុសម្រាស់នៅពេលយប់, ឆក់ក្តៅ និងឆក់ត្រជាក់, ការរុញ«ជន», និងការដាក់របាំងលើសពីច្បាប់កំណត់។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រ ឬសហគ្រាស់ណា ដែលមានបុគ្គលិកបម្រើការចាប់ពីមួយរយនាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការដែលមាននូវទារកដ្ឋាននេះនឹងផ្តល់ភាពងាយស្រួលដល់បុគ្គលិក និងជួយកាត់បន្ថយការចំណាយ និងការលំបាករបស់បងប្អូនដែលជាកម្មការិនី។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជា ហើយទៅពេលអនាគតតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងកសាងនូវទារកដ្ឋាននេះជាបន្តបន្ទាប់ទៀត នៅគ្រប់រោងចក្រសហគ្រាស់ទាំងអស់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា ទារកដ្ឋាននៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាលជាមួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។ សម្ដេចធិបតី មានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ...