PR NEWS
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៧
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែមេសាកន្លងទៅ។

ការប្រកួតដ៏តានតឹងរវាងក្រុមជើងខ្លាំងទាំង២នេះ បានរកឃើញម្ចាស់ពាននៅនាទីទី១២០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Marcus Haber ធ្វើឲ្យក្លិបព្រះខ័នរាជស្វាយរៀង យកជ័យជម្នះក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។ ក្នុងនាមជាដៃគូសហការរបស់ក្លិប ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមអបអរសាទរជ័យជម្នះដ៏រីករាយនេះ។


លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមចែកជូនភេសជ្ជៈ វី-អាកទីវ ទាំង៥ ប្រភេទដោយឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ជិត៣ម៉ឺននាក់ផងដែរ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែបានចូលរួមឧបត្ថម្ភ និងលើកស្ទួយវិស័យកីឡានៅកម្ពុជា ក្នុងនោះមានដូចជាការឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបកីឡា ការប្រកួតលីគកម្ពុជា ព្រមទាំងចូលរួមគាំទ្រកម្មវិធីកីឡាជាច្រើនផ្សេងៗទៀត រួមទាំងកម្មវិធីកីឡាថ្នាក់បឋម ថ្នាក់ឧត្តមសិក្សា ព្រមទាំងកីឡាថ្នាក់ជាតិផងដែរ។


កែសម្រួលដោយ៖ Hati
-
ព័ត៌មាន3 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា