ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានណែនា ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់អភិវឌ្ឍ និងអភិរក្សដល់បងប្អូនជនជាតិដើមភាគតិចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈរាជរដ្ឋាភិបាល បានចាត់ទុកជនជាតិដើមភាគតិច មានសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជាដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនានោះ។ ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គចិត្ត»សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ខមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Wang Wenbin ឯកអគ្គទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាណាចក្រកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ ។ ដែលក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានរំលឹកអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើ ឆាកអន្តរជាតិក្នុងវិស័យវប្បធម៌នៃប្រទេសទាំងពីរ ខណះដែលឆ្នាំ២០២៤នេះគឺ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រៅពីមាន ប្រសាសន៍អបអរសាទរចំពោះឯកឧត្តម Wang...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយឱកាសការងាររ៉ាប់ម៉ឺនកន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យធំៗទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)។ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ...
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីកន្លងទៅនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដើម្បីពិភាក្សាមួយចំនួនពាក់ព័ន្ធការបង្ករបង្កើនសត្វក្នុងធម្មជាតិ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះ បានលើកឡើងក្នុងផេកផ្លូវការថា នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍...
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។ ក្រោយចប់ជំនួបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងលើផេកផ្លូវការ នៅរសៀលថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ចេញរូបថតមួយចំនួនដែលសម្ដេចមិនធ្លាប់បានឃើញ ទទួលបានមកពីមហាជនផ្ដល់ជូន និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មួយរយៈមកនេះមានការបញ្ចេញរូបថតរបស់ខ្ញុំដែលខ្ញុំមិនធ្លាប់ឃើញឬធ្លាប់ឃើញតែមិនដឹងថាថតនៅពេលណានៅកន្លែងណា អ្នកណាជាអ្នកថត?។ រូបថតភាគច្រើនមានទឹកមុខញញឹម។ សម្ដេចតេជោបញ្ជាក់ថា៖«មនុស្សដូចខ្ញុំនេះពេលថតរូបឲ្យដឹងខ្លួន និងឲ្យញញឹមដាក់កាមេរ៉ាមិនចេះញញឹម ទេតែបើលួចថតមិនឲ្យដឹងខ្លួនទើបមានទឹកមុខញញឹម»៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់អំពីការខិតខំជំរុញ បង្កើនធនធានមនុស្ស ដែលជាស្នូលនៃដំណើរឆ្ពោះទៅរកសម្រេចចក្ខុវិស័យឆ្នាំង២០៥០ នៃគោលនយោ បាយរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យ លើកដំបូងរបស់ចក្រភពអង់គ្លេសលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះធនធានមនុស្ស...