ព័ត៌មាន
រាជរដ្ឋាភិបាលសម្រេចផ្តល់ស្ពានថ្មមួយកន្លែងឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ គម្រោងសាងសង់ ស្ពានថ្មមួយកន្លែងប្រវែង១៣០ ម៉ែត្រ ឆ្លងកាត់ស្ទឹងសែនជូនប្រជាពលរដ្ឋឃុំឈូក និងស្រើងក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ខ្វះខាត និងចាស់ ជរាចំនួន ៣០០ គ្រួសាររស់នៅក្នុងស្រុកប្រាសាទសំបូរ ដែលប្រារព្ធធ្វើនៅបរិវរណសាលាស្រុកប្រាសាទសំបូរ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៤ លោកជំទាវបណ្ឌិត បានប្រកាសឲ្យដឹងជាផ្លូវការថា ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ជូននៅក្នុងឃុំឈូក និងឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នេះគឺជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋ ដែលទន្ទឹងរង់ចាំជាយូរណាស់មកហើយ ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ស្ពានដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជូនប្រជាពលរដ្ឋនេះ គឺមានតម្លៃ ធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានឡើយ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើនេះ ដើម្បីបង្ករនូវភាពងាយ ស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលផ្សេងៗ និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម ដោយលែងជួបការលំបាក ត្រូវជិះទូកឆ្លងទៅរៀនដូចមុនទៀតឡើយ, នេះបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីផលការលំបាករបស់ប្រជាជន មិនថាតំបន់ណាមួយនោះឡើយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ព្រោះរដូវវស្សានាឆ្នាំនេះទឹកធំជាងបណ្ដាឆ្នាំមុនៗ។ ដើម្បីបញ្ជៀសឲ្យបានទាន់ពេលវេលា ចំពោះ ហានិភ័យដែលអាចកើតមានជាយថាហេតុ ពិសេសសុវត្ថិភាពប្រជាពលរដ្ឋនិងកុមារតូចៗ។ សម្រាប់បញ្ហាសុខភាពវិញ, ប្រសិន ប្រជាជនដែលមានបញ្ហាជំងឺភ្នែកត្រចៀក និងច្រមុះ ប្រញាប់ទៅពិនិត្យ និងព្យាបាលឱ្យបានរួសរាន់ ពីក្រុមគ្រូពេទ្យជំនាញមកពី ប្រទេសអូស្ដ្រាលីនៅភ្នំពេញ ក្នុងនោះរាល់ការចំណាយនានា និងការស្នាក់នៅជាការបន្ទុកផ្ទាល់ របស់ក្រុមការងារស្ម័គ្រចិត្តនៃធនាគារ ជាតិនៃកម្ពុជា ជាអ្នកដោះស្រាយជូន។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដោយក្នុងមួយ គ្រួសារៗ ទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧