ព័ត៌មាន
ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ខែសីហា
ការប្រឡងធ្វើជាគ្រូបឋមសិក្សា លើកចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី ១២ ខែសីហា ខាងមុខនេះ។ ការប្រឡងនេះ គឺមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់ទូទាំងប្រទេស។ ការប្រឡងនឹងប្រព្រឹត្តទៅនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងមណ្ឌល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ក្រសួងមុខងារ សាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខនេះ។ ការប្រឡងនេះ ជាការប្រឡងសម្រេចលើកចុងក្រោយ សម្រាប់បេក្ខជនចំនួន ៤ ៣២១នាក់ ដែលបានប្រឡងជាប់ក្នុងការប្រឡងលើវិញ្ញាសាសរសេរលើកទី១ កន្លងទៅ។

សម្រាប់ការប្រឡងខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រជុំពិភាក្សាការងារលម្អិតឆ្ពោះទៅកាន់ការប្រឡង។ ការប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែង មុនការប្រឡងឈានចូលមកដល់។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ នេះ គឺបេក្ខជនត្រូវប្រឡងលើមុខវិជ្ជាឯកទេស គឺមុខវិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ មានបេក្ខជន ៤,៣២១នាក់ មកពីទូទាំងប្រទេស ដែលត្រូវបានបែងចែកជា ២មណ្ឌល៖ មណ្ឌលទី១ សាលាភូមិន្ទរដ្ឋបាល មានបេក្ខជន ១,០០០នាក់(ស្រី ៦៥៦នាក់) និងមណ្ឌលទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជន ៣,៣២១នាក់(ស្រី ២,១៧១នាក់)។
ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការប្រឡងលើកចុងក្រោយនេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧