ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា បានបើកការតាំងពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នាយកដ្ឋានសារមន្ទីរ បានថ្លែងប្រាប់ BTV...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ។ ដំណើរអញ្ជើញដល់បានទទួលការស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តម មាសសុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី...
សមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ...
ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្យាបាលប្អូនស្រី ឈិន ស្រីហ៊ុច អាយុ ៣១ ឆ្នាំ មុខរបរជាកម្មករសំណង់ មានជំងឺប្រឹសបេះដូងធ្ងន់ធ្ងរ និងធ្លាប់ទទួលការវះកាត់ប្តូរប្រឹសបេះដូងសំយោគកាលពីឆ្នាំ ២០១៨ ។ ក្រោយពីទទួលការពិនិត្យតាមដានយ៉ាងយកចិត្តទុជាមួយគ្រូពេទ្យឯកទេសបេះដូងរួចមក ប្អូនស្រីមានសេចក្តីត្រេកអរជាពន់ពេក ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ទៅកាន់ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀតបានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា...
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ចែកវ៉ែនតា ទឹកសុទ្ធ នំប៉័ងជូនបងប្អូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន១១,៥៥៦នាក់ ស្រីចំនួន៧,៧៤២នាក់ ស្ថិតនៅវិទ្យាល័យ រស្មីសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម...
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសហការី រួមទាំងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៩អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម...
តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៨ដល់១៩ ខែមិថុនា ឆ្នាំ២០២៤ ។ អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី សភាពាណិជ្ជកម្មកម្ពុជា។...
គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០...
ក្នុងឱកាសអញ្ជើញជាអធីបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយលើការរៀបចំច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ឬអការខ្ពស់ៗដើម្បីបញ្ចៀសគ្រោះអគ្គិភ័យណាមួយកើតឡើង ខណៈអគារខ្ពស់ៗជាច្រើនបានភ្ជាប់បណ្ដាញហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម...