ព័ត៌មាន
រដ្ឋបាលអាមេរិក បញ្ជូនរបាយការណ៍យុទ្ធសាស្ត្រអ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់សភា
ប្រភពចំនួនបីបាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនឱ្យសភានូវរបាយការណ៍សម្ងាត់មួយស្តីពីយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្មានខែបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ខែមិថុនា ជាមួយសំណើច្បាប់ចំណាយរាប់ពាន់លានដុល្លារដែលសមាជិកសភាបានអនុម័តកាលពីខែមេសា។

ជំនួយការសភាម្នាក់និយាយថា របាយការណ៍ដែលរង់ចាំជាយូរមកហើយនោះបានទៅដល់ដៃសមាជិកសភាកាលពីថ្ងៃចន្ទ ប៉ុន្តែពួកគេមិនទាន់ពិនិត្យមើលនៅឡើយទេ។ ប្រភពពីរផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា របាយការណ៍នោះត្រូវបានប្រគល់ជូនសភារួចហើយ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

សភាបានអនុម័តជំនួយក្នុងសង្រ្គាម និងជំនួយយោធាជិត ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសសម្ព័ន្ធមិត្ត។ បន្ទាប់ពីពន្យារពេលជាច្រើនខែ សភាតំណាងរាស្រ្តដែលដឹកនាំដោយបក្សសាធារណរដ្ឋ បានអនុម័តសំណើច្បាប់ចំណាយបន្ថែមចំនួន ៩៥ពាន់លានដុល្លារនៅក្នុងខែមេសា ដែលរួមមានទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

ជាផ្នែកមួយនៃច្បាប់នោះ សភាបានស្នើឱ្យរដ្ឋបាលលោក Biden បញ្ជូនយុទ្ធសាស្ត្រលម្អិតសម្រាប់សង្រ្គាមអ៊ុយក្រែននៅដើមខែមិថុនា។ ការគាំទ្ររបស់លោក Biden សម្រាប់អ៊ុយក្រែនត្រូវបានគាំទ្រដោយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋជាច្រើននៅក្នុងសភា។
ទោះជាយ៉ាងនេះក្ដី សមាជិកបក្សសាធារណរដ្ឋខ្លះបានរិះគន់រដ្ឋបាលលោក Biden ចំពោះការដាក់កម្រិតលើអ៊ុយក្រែនក្នុងការប្រើគ្រឿងយុទ្ធោបករណ៍របស់អាមេរិក ដោយការបដិសេធមិនផ្គត់ផ្គង់អាវុធដែលអាចវាយប្រហារគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី៕
-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត