ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ នៅស្រុកត្បែងមានជ័យ
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣ មន្រ្តីរាជការ សហភាពសហព័ន្ធ យុវជនកម្ពុជា នឹងយុវជនកាកបាទក្រហម ជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំស្រុក នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជាពិសេស គឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារយើង មានតម្រូវការឈាម គិតជាមធ្យមយើង ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ០៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ ហេតុនេះ សូមអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យមានដំណើរ ការជារៀងរាល់ខែជាប់ជាប្រចាំយ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះឡើយ។
សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៥២នាក់ អ្នកមិនមានលក្ខខណ្ឌ គ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ២៤នាក់ ឈាមដែលបូមបាន ចំនួន២៨នាក់ ក្រុម ឈាម O+ ១២សាក់, AB+ ០៤សាក់, A+ ០៣សាក់, B+ ០៩សាក់៕








-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត