ព័ត៌មាន
បក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ក្រោយ
បណ្តាគណបក្សនយោបាយមួយចំនួន គ្រោងចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែនក្នុងតំបន់ឦសាន ដើម្បីពិនិត្យស្ថានភាពទូទៅ និងបង្គោលព្រំដែននាសប្តាហ៍ក្រោយនេះ។
ស្របពេលប្រជាពលរដ្ឋ និងយុវជនគ្រប់មជ្ឈដ្ឋានបានបន្តនាំគ្នាទៅទស្សនាតាមបណ្តាខេត្តតំបន់ឦសានជាប់ព្រំដែនកម្ពុជា-វៀតណាម មានបណ្តាគណបក្សនយោបាយដែលជាសម្ព័ន្ធភាពបានរៀបចំគម្រោងក្នុងការចុះធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំង៤ដែលជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងគោលបំណងស្វែងយល់ និងពិនិត្យតថភាពពិត នៃស្ថានភាពតាមបន្ទាត់ព្រំដែន ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតំបន់នោះ។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្សរបស់លោកនឹងជួបហើយកំណត់ពេលវេលាចុះទស្សនកិច្ចតាមបន្ទាត់ព្រំដែននាសប្តាហ៍ខាងមុខ ជាមួយបណ្តាគណបក្សនយោបាយផ្សេងទៀត។ ប្រធានគណបក្សរូបនេះ បញ្ជាក់ថា ទស្សនកិច្ចនេះ មានគោលបំណងមើលពីភាពពិតតាមបន្ទាត់ព្រំដែនដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះក្នុងនាមអ្នកនយោបាយត្រូវទៅដល់ និងមើលពីភាពជាក់ស្តែង ហើយមិនមែនចោទប្រកាន់ដូចអ្នកនយោបាយមួយចំនួនទាំងដែលខ្លួនមិនបានទៅពិនិត្យផ្ទាល់នោះទេ។

ជាមួយគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ បានចាត់ទុកការធ្វើទស្សនកិច្ចនាពេលខាងមុខជាមួយបណ្តាគណបក្សនយោបាយផ្សេងទៀត គឺមានសារៈសំខាន់ ដើម្បីពិនិត្យថារាជរដ្ឋាភិបាលពិតជាធ្វើការអភិវឌ្ឍតាមបន្ទាត់ព្រំដែនក្នុងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋពិតប្រាកដ។
សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសពីការរៀបចំដំណើរកម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស និង និស្សិត បានធ្វើទស្សនកិច្ចទៅតាមខេត្តតំបន់ឦសានទាំង៤ជាបន្តបន្ទាប់ ហើយថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ ព្រមទាំងមើលពីការអភិវឌ្ឍតាមក្រវាត់ព្រំដែនជូនដល់ប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រងក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ៖ សេក ឧត្តម


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា