ព័ត៌មាន
ក្រុមបាតុករប្រឆាំងសង្គ្រាមប៉ះទង្គិចជាមួយកងកម្លាំងនគរបាលនៅឯពិព័រណ៍ការពារជាតិអូស្ត្រាលី
ក្រុមបាតុករប្រឆាំងសង្រ្គាម និងកងកម្លាំងនគរបាល បានប៉ះទង្គិចគ្នានៅខាងក្រៅពិព័រណ៍ការពារជាតិនៅទីក្រុងមែលប៊ន (Melbourne) នៅថ្ងៃពុធ ១១កញ្ញានេះ ដោយបង្ខំឱ្យនគរបាលបិទផ្លូវ និងជំរុញអ្នកបើកបរឱ្យជៀសវាងផ្នែកខ្លះនៃទីក្រុងរបស់អូស្ត្រាលីមួយនេះ។

គេបានមើលឃើញមនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងរៀបចំការតាំងពិព័រណ៌ការពារអន្តរជាតិរបស់កងកម្លាំងការពារជាតិ ដោយស្រែកពាក្យស្លោកគាំទ្រពលរដ្ឋប៉ាឡេស្ទីន តាមរយៈឧបករណ៍បំពងសំឡេង។

ក្រុមបាតុករមួយចំនួនដែលព្យាយាមឆ្លងកាត់រនាំងនគរបាល ត្រូវបានរារាំងដោយក្រុមមន្ត្រីកងកម្លាំងទប់ស្កាត់កុបកម្ម ខណៈបាតុករម្នាក់បានឡើងលើរថយន្តដឹកទំនិញ ចតអំឡុងភ្លើងចរាចរណ៍។
គេក៏បានឃើញនគរបាលបាញ់ម្សៅម្រិចលើហ្វូងមនុស្សផងដែរ ស្របពេលក្រុមអ្នកតវ៉ាជាច្រើនបានស្រែក ដាក់គណៈប្រតិភូដែលចូលរួមក្នុងសន្និសីទនោះ។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ប្រជាជនមានសិទ្ធិតវ៉ា ប៉ុន្តែត្រូវធ្វើដោយស្ងៀមស្ងាត់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា