ព័ត៌មាន
អ្នកជំនាញ៖ ក្រុងកំពង់សោម នឹងក្លាយជាក្រុងមានសក្តានុពលមួយទៀត សម្រាប់សេដ្ឋកិច្ចកម្ពុជា
អ្នកជំនាញវិស័យអចលនទ្រព្យ មើលឃើញអំពីសក្តានុពលនៃការបង្កើតក្រុងកំពង់សោមថ្មី, នឹងអាចទាក់ទាញវិនិយោគិនបរទេស មកវិនិយោគបន្ថែម ជាពិសេសលើវិស័យអចលនទ្រព្យ ដែលអាចធ្វើឱ្យទីក្រុងមួយនេះ ក្លាយទៅជាទីក្រុងទំនើប និងទាក់ទាញនាពេល អនាគត់។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការបង្កើតទីក្រុងកំពង់សោម នៃខេត្តព្រះសីហនុរបស់រាជរដ្ឋាភិបាលនេះថា ជុំវិញសេដ្ឋកិច្ចខេត្តព្រះសីហនុ គឺជាខេត្តមាន សក្តានុពលយ៉ាងខ្លាំង និងស្រូបយកវិនិយោគិនមកវិនិយោគជាបន្តបន្ទាប់ ខណៈខេត្តមួយនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់គ្រប់ផ្នែកដូចជា៖ មានផ្លូវល្បឿនលឿន, ផ្លូវដែក, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅ, តំបន់សេដ្ឋកិច្ចពិសេស, មានឆ្នេរ, មានកោះ និង មានអគារពាណិជ្ជកម្មជាដើម។
លោក បន្តថា ចំណែកទីក្រុងបង្កើតថ្មីនេះ បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់បានល្អប្រសើរជាបណ្តើរៗមកហើយ ដូចជា រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវធំៗ និងទូលាយ សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ, ក្រៅពីនេះតំបន់ ទីក្រុងថ្មីនេះ ក៏សម្បូរដីធំៗបម្រើដល់ការធ្វើអាជីវកម្មផ្សេងៗផងដែរ ជាពិសេសការស្រូបយកវិស័យអចលនទ្រព្យ និងសំណង់ ពោលគឺ នៅក្នុងរយៈពេលវែង ទីក្រុងកំពង់សោម នឹងក្លាយទៅជាទីក្រុងពាណិជ្ជកម្មទំនើប និងទាក់ទាញថ្មីមួយទៀត លើទឹកដីខេត្តព្រះសីហនុ ជាពិសេសស្រូបយកដល់ការរីកលូតលាស់ក្នុងវិស័យអចលនទ្រព្យបន្ថែម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ, រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលមានទីតាំងរដ្ឋ បាល ក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម ដោយមានសង្កាត់ចំនួន៥ កាត់ចេញពីស្រុកព្រៃនប់រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ មកដល់បច្ចុប្បន្ន ខេត្តព្រះសីហនុមានក្រុងចំនួនបីគឺ ក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មីៗនេះ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា