ព័ត៌មាន
ការប្រជែងតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន ចាប់ផ្ដើមហើយ
ការក្រកួតប្រជែងក្នុងបក្សដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១២ កញ្ញា នេះ ដោយមានបេក្ខភាពចំនួន៩រូប រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកជាតិនិយម ដែលប្រជែងគ្នាធ្វើជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។

អ្នកដែលឈ្នះការប្រកួតប្រជែងក្លាយជាមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី ២៧ ខែកញ្ញា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Fumio Kishida ដែលអាណត្តិរយៈពេល៣ ឆ្នាំរបស់លោក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយសាររឿងអាស្រូវ ខណៈអ្នកបោះឆ្នោតកំពុងតតាំងនឹងបញ្ហាអតិផរណាក្នុងប្រទេស។

គណបក្សអភិរក្សនិយមLDP បានគ្រប់គ្រងប្រទេសស្ទើរតែគ្មានការរំខានអស់ជាច្រើនទសវត្សរ៍ ហើយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានន័យថាអ្នកឈ្នះ គឺត្រូវបានទទួលការគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។
ការផ្លាស់ប្ដូរមេដឹកនាំ មិនត្រូវបានគេរំពឹងថានឹងមានការប្រែប្រួលដល់គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលជប៉ុនទេ ខណៈគណបក្ស LDP នឹងបន្តកាន់អំណាចយូរទៀត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា