ព័ត៌មាន
ការពង្រីកកំពង់ផែព្រីសីហនុនាពេលនេះ មិនត្រឹមតែជាកំពង់ផែធម្មតាទេ វាគឺជាការរៀបចំប្រព័ន្ធភស្តុភារកម្ម ក្នុងតំបន់ផងដែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការពង្រីកចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ មានប្រវែង២៥៣ម៉ែត្រ ដែលជាជំនួយរបស់ជប៉ុននេះ មិនមែនត្រឹមតែជាកំពង់ផែធម្មតានោះទេ វាជាកន្លែងរៀបចំប្រព័ន្ធភស្តុភារកម្មសម្រាប់ក្នុងតំបន់ផងដែរ ខណៈកំពង់ផែនេះ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុននៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពងផែនេះមិនត្រឹម តែបម្រើឲ្យកម្ពុជាប៉ុណ្ណោះទេ វាបានក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ផងដែរ ហើយចំពោះកិច្ច ការនេះកម្ពុជាត្រូវតែធ្វើឲ្យខាងតែបាន ខណៈជប៉ុនក៏កំពុងតែជួយនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរអគុណជាថ្មីម្តងទៀត ដល់ភាគីជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ហើយសម្តេចរំពឹង ថានឹងបន្តជួយកម្ពុជាទៅខាងមុខបន្ថែមទៀតផងដែរ។
សម្តេចធិបតីបានបន្ថែមថា« ជប៉ុនគឺជាដៃគូមួយសំ ខាន់របស់កម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចចារ បង្កើតរាជរដ្ឋាភិបាលដំបូង ក៏ដូចជាការកសាងប្រទេសនៅក្រោយសង្រ្គាម នៅក្រោយឆ្នាំ១៩៩៣ ក៏ ដូចជាមកដល់បច្ចុប្បន្ន ហើយដូច្នេះយើងនឹងបន្តកិច្ចការងារជាមួយគ្នា(ជប៉ុន)»៕អត្ថបទបាន ចក់



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា