ព័ត៌មាន
៤ថ្ងៃនេះ មន្រ្តីរាជការនៅខេត្តកោះកុង១១២៦នាក់នាក់ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ
កោះកុង៖ មន្រ្តីរាជការដែលកំពុងបម្រើការងារនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្តកោះកុងចំនួន១១២៦នាក់បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ ដោយជាលទ្ធផលអវិជ្ជាមានទាំងអស់បន្ទាប់ពីធ្វើយុទ្ធនាការរយៈពេល៤ថ្ងៃនេះ។
គិតចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសរុបចំនួន១១២៦នាក់ ស្រី៣៩៥នាក់ មកពីមន្ទីរអង្គភាពប្រមាណ២៦ បានចូលរួមធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្ររួចរាល់ហើយតាមគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ក្រុមការងារជំនាញត្រួតពិនិត្យរកសារធាតុញៀនតាមរយៈទឹកមូត្ររបស់រដ្ឋបាលខេត្តកោះកុងដែលផ្ញើជូនទៅក្រសួងមហាផ្ទៃ និងអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញនៅថ្ងៃទី១២ ខែកញ្ញាថា គ្រប់មន្រ្តីដែលបានមកធ្វើតេស្តគឺមិនត្រូវបានរកឃើញថាជាសារធាតុញៀនក្នុងខ្លួននោះទេ ពោលគឺអវិជ្ជមានទាំងអស់គ្នា។
លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៩ ខែកញ្ញា ថ្មីៗនេះបានពន្យល់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ និងបញ្ហាមិនប្រក្រតីនានាដែលកើតឡើងនៅក្នុងសង្គម ហើយតបនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
លោក សំ ឃិតវៀន ចាត់ទុកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងាររួមគ្នា មិនមែនចំពោះតែនរណាម្នាក់នោះទេ ដូច្នេះការសម្អាតផ្ទះ គឺផ្តើមចេញពីខ្លួនយើងម្នាក់ ទើបអាចទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ឬបទល្មើសផ្សេងៗបាន។ មន្រ្តីរាជការ និងកងកម្លាំងអនុវត្តច្បាប់ ត្រូវសម្អាតខ្លួនជាមុនសិន ទើបប្រសិទ្ធភាពនៃការអប់រំណែនាំ តម្រង់ទិសដល់មហាជនទូទៅមានប្រសិទ្ធភាព៕
អត្តបទៈឈឹម មករា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា