ព័ត៌មាន
របាំងសាច់អួន និងរបាំងស្បៃមុង១៣ខ្សែដាក់ក្នុងរដូវបិទនេសាទ ត្រូវព្រះរាជអាជ្ញាដឹកនាំកម្លាំងចំរុះបង្ក្រាបបំផ្លាញចោល
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ, ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, កម្លាំងអាវុធហត្ថខេត្ត, និងរដ្ឋបាលស្រុកបរិបូណ៌ ចុះបង្ក្រាបបំផ្លាញចោលបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួន១៣ខ្សែ ដែលជនសង្ស័យបានលបលួចដាក់នៅចំណុចភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ នៅតំបន់ភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូនេះ តែងកើតមានបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួនញឹកញាប់ ដែលគិតមកដល់ពេលនេះ កម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះបង្ក្រាបរហូតដល់៣ដងហើយ តែជនសង្ស័យនៅតែលបលួចដាក់ក្នុងរដូវបិទនេសាទ ក្រោយសមត្ថកិច្ចចេញផុតដដែល។ ក្រោយទទួលព័ត៌មានថាមានរបាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដាក់នៅចំណុចដដែល ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះសរុបចំនួន២៥នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន៤គ្រឿង បានចុះប្រតិបត្តការត្រួតពិនិត្យនៅចំណុចទាំង២នោះ និងបានប្រទះឃើញបទល្មើសរបាំងស្បៃមុង និងរបាំងសាច់អួនមានប្រវែង វែងខុស ពីច្បាប់ស្ដីពីជលផល និងបានឯកភាពគ្នារុះរើបំផ្លាញចោលនៅនិងកន្លែងតែម្តង។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងចំរុះបានរុះរើរបាំងស្បៃមុងចំនួន០៩ខ្សែ ប្រវែង២៧០ម៉ែត្រ លបលូចំនួន០៩ មាត់ បង្កោលចំនួន១៥០ដើម។ រុះរើរបាំងសាច់អួនចំនួន០៤កន្លែង ប្រវែង៤០០ម៉ែត្រ លបលូចំនួន០៨មាត់ បង្កោលចំនួន២០០ដើម និងបានលែងត្រីចម្រុះចំនួន២៥០ គីឡូក្រាម ក្នុងដែននេសាទវិញ។
កន្លងមក ឯកឧត្តម ឯក ស៊ុនរស្មី តែងបានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ពន្យល់ប្រជានេសាទនូវឧបករណ៍នេសាទប្រភេទណាដែលបំផ្លាញដល់ធនធានធម្មជាតិក្នុងទឹក ហើយខុសទៅនឹងច្បាប់ និងបានប្រាប់ពីទោសទណ្ឌដល់ពួកគាត់បានដឹងដល់បងប្អូនប្រជានេសាទនៅតាមដងទន្លេ និងបានសុំអោយពួកគាត់ជួយប្រាប់ពីកន្លែងមានបទល្មើស ដើម្បីបង្ក្រាបបំផ្លាញចោលអោយទាន់ពេល ដើម្បីបងប្អូនទាំងអស់គ្នា។ ក្រោយឯកឧត្តមបានចុះផ្សព្វផ្សាយ ឃើញថាបទល្មើសនេសាទបានថយចុះជាងឆ្នាំកន្លងទៅ គួរអោយកត់សម្គាល់៕ កាំង ហុងវាស្នា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា